ម៉េចចឹង! ប្រជាជនអាមេរិកភាគច្រើនមិនចង់បានរថយន្តអគ្គិសនីទេ

[បរទេស] រថយន្តអគ្គិសនី Mercedes-Benz EQS បានបង្ហាញថាមានតម្រូវការខ្លាំងសម្រាប់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងទីផ្សារពិភពលោកទេ។ ប៉ុន្តែយោងតាមការសិក្សាថ្មីរបស់ក្រុមហ៊ុន Deloitte បញ្ជាក់ថាប្រជាជននៅសហរដ្ឋអាមេរិកភាគច្រើនសូវចាប់ទិញរថយន្តអគ្គិសនីនោះទេ។ ហើយរថយន្តដែលប្រើប្រាស់ម៉ាស៊ីនសាំងរបស់ពួកគេនៅតែជាជម្រើសដែលពេញចិត្តសម្រាប់មនុស្សចំនួន។

សម្រាប់លទ្ធផលនេះត្រូវបានបង្ហាញនៅក្នុងការសិក្សាថ្មីអំពីអ្នកប្រើប្រាសរថយន្តជាសាកលឆ្នាំ២០២២ របស់ក្រុមហ៊ុន Deloitte បានធ្វើការវិភាគ ដែលប្រមូលផ្តុំមកពីប្រទេស ឥណ្ឌា ចិន កូរ៉េ ជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតផងដែរ។  ក្រុមហ៊ុន Deloitte បានបញ្ជាក់ថាចាប់ពីខែកញ្ញាដល់តុលាឆ្នាំ ២០២១ អ្នកប្រើប្រាស់ជាង ២៦ ០០០ នាក់ត្រូវបានស្ទង់មតិដើម្បីប្រមូលទិន្នន័យសម្រាប់របាយការណ៍នេះ។ ហើយ ១ ០៣១ ក្នុងចំណោមទាំងនេះគឺជាប្រជាជនសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរបាយកាណ៍បានបង្ហាញថា ៦៩ ភាគរយៈនៃប្រជាជនសហរដ្ឋអាមេរិកចូលចិត្តរថយន្តប្រើប្រាស់សាំង ឬម៉ាស៊ូតរបស់ពួកគេ ហើយ ៥៨ ភាគរយនៃប្រទេសចិន និងឥណ្ឌា និងប្រទេសជប៉ុន និងកូរ៉េយតម្រូវការទាបបំផុតដែលមាន ៣៩ ភាគរយ និង ៣៧ ភាគរយ។ ខណៈដែលប្រទេសអាល្លឺម៉ង់បង្ហាញតម្រូវការ ៤៩%។

សូមបញ្ជាក់ថារថយន្តអគ្គិសនី Hybrid រក្សាបាននូវតម្រូវការមួយចំនួន ជាមួយនឹងប្រជាជនសហអាមេរិកចំនួន ១៧ភាគរយ ដែលនឹងទិញរថយន្តមួយ បន្ទាប់របស់ពួកគេ។ ប៉ុន្តែសម្រាប់រថយន្ត Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធទទួលបានត្រឹមតែ ៥ ភាគរយនៃការបោះឆ្នោតរបស់ប្រជាជនតែប៉ុណ្ណោះ។ នៅសល់បួននាក់ទៀតបាននិយាយថា ពួកគេចង់ធ្វើជាម្ចាស់រថយន្តដែលដំណើរការលើសាំងជំនួស ដូចជាឧស្ម័នធម្មជាតិដែលបានបង្ហាប់, ethanol ឬ Hydrogen ជាដើម៕

ប្រភព៖ Carbuzz

ផ្ទាំងផ្សាយពាណិជ្ជកម្ម