[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសថាអ្នកដែលជាម្ចាស់រថយន្តអគ្គិសនី bZ4X ប្រភេទ Crossover ទាំងអស់នឹងទទួលបានការសាកភ្លើងដោយឥតគិតថ្លៃពេញ ១ឆ្នាំ នៅឯស្ថាននីយ៍ EVgo សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Toyota បានក្លាយជាក្រុមហ៊ុនទី ១ ដែលលក់បានសរុប ១០,៥ លានគ្រឿង ដោយវ៉ាដាច់ក្រុមហ៊ុន VW Group។ បន្ថែមពីនេះក្រុមហ៊ុន Toyota បានផ្តោតសំខាន់ទៅលើរថយន្ត BEV នៅក្នុងប្រទេសមួយចំនួន ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារប្រទេសចិន។ ដោយសង្កេតឃើញថាកាលពីចុងឆ្នាំមុនក្រុមហ៊ុន Toyota បានបញ្ចេញនូវគំរូរថយន្តអគ្គិសនីជាច្រើនប្រភេទហើយក្រុមហ៊ុនបានសន្យាថា នឹងលក់រថយន្តអគ្គិសនី ១០០% នៅត្រឹមឆ្នាំ ២០៣៥។
បន្ថែមពីនេះ ក្រុមហ៊ុន Toyota កំពុងសាងសង់រោងចក្រផលិតថាមពលសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដែលមានបំណងចេញរថយន្តប្រភេទ Crossover អគ្គិសនីថ្មីនៅចុងឆ្នាំនេះ ហើយតាមពីក្រោយដោយរថយន្តភីបអាប់អគ្គិសនី BEV ។
សូមបញ្ជាក់ថាស្ថាននីយ៍ EVgo នឹងមានទីតាំងសាកភ្លើងលឿនសាធារណៈចំនួន ៨០០ និងស្ថានីយសាកថ្មកម្រិត ២ ច្រើនជាង ១ ២០០ នៅទូទាំង ៣៥រដ្ឋ។
លើសពីនេះថាមពលកកើតឡើងវិញ ១០០% អតិថិជន Toyota ដែលបើកបររថយន្ត bZ4X ថ្មីជាមួយការអាចទាញយកអត្ថប្រយោជន៍ ពីបណ្តាញសាក EVgo ដែលកំពុងបន្ថែមស្ថានីយសាកថ្មបន្ថែមទៀតផងដែរ៕