ការប្រកួតកីឡាអូឡាំពិចឆ្នាំ ២០២០ នៅទីក្រុងតូក្យូបានបញ្ចប់កាលពីចុងសប្តាហ៍មុនកន្លងទៅ ដោយសហរដ្ឋអាមេរិកបាននាំយកមេដាយមាសចំនួន ៣៩ និងចិន ៣៨ ត្រឡប់មកផ្ទះរបស់ខ្លួន ដែលជាប្រទេសមានចំនួនមេដៃមាសច្រើនជាងគេ។
យោងតាមការចុះផ្សាយរបស់ Kuruma-News បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការផ្តល់រង្វាន់អបអរសាទរដល់ម្ចាស់មេដៃមាសទាំងចំនួន ៣៨មេដៃ ស្មើចំនួន ៥២នាក់នូវរថយន្ត H9 ដែលជារថយន្តប្រភេទលីម៉ូស៊ីនប្រណិតរបស់ខ្លួនម្នាក់មួយគ្រឿង។
ចំពោះរថយន្ត H9 ដែលក្រុមហ៊ុន Hongqi ផ្តល់ជូននេះគឺជាម៉ូឌែលកប់បំផុត ដោយវាមានតម្លៃ ៥៧ ០៦១ដុល្លារ ដែលវាស្មើទឹកប្រាក់សរុប ២ ៩៦៧ ១៦៤ដុល្លារ។ បន្ថែមលើនេះម្ចាស់មេដាយប្រាក់ទាំងចំនួន ៣២ និងសំរឹទ្ធចំនួន ១៨ នឹងទទួលបានសិទ្ធិប្រើប្រាស់រថយន្ត Hongqi H9 ដោយមិនគិតថ្លៃ ដែលប្រហែលជាទាក់ទងនឹងការជួល ឬបើកបរសាកល្បង។
រថយន្តទាំងនេះត្រូវបានផ្តល់ជូនជា“ សញ្ញានៃការដឹងគុណដែលបានលើទង់ជាតិក្រហមរបស់ចិនច្រើនដង ដូចចំនួនមេដាយមាស” នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្ត Hongqi ខណ:ពេល Hongqi គឺជាយីហោប្រណីតដែលជាកម្មសិទ្ធិរបស់ FAW Group ដែលជាកម្មសិទ្ធិរបស់រដ្ឋ។
រថយន្តប្រណីត H9 ត្រូវបានធ្វើការចេញលក់នៅលើទីផ្សារនៅឆ្នាំ ២០២០ ដើម្បីប្រកួតប្រជែងជាមួយម៉ូ Audi A6, BMW 5 Series និង Mercedes-Benz E-Class។ វាដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ៕