DBX គឺជារថយន្ត SUV ដំបូងរបស់ម៉ាករថយន្តអង់គ្លេស Aston Martin ដែលមានបំពាក់ម៉ាស៊ីនកម្លាំងខ្លាំងក្លា ពោលគឺម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង កម្លាំង ៥៤២សេះ ដែលវាអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ៤,៥វិនាទី និងមានល្បឿនអតិបរមា ២៩១គ.ម/ម៉។
សមត្ថភាពរបស់ DBX អាចឲ្យវាក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Lamborghini Urus ដែលមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំងដូចគ្នា ប៉ុន្តែវាអាចផលិតកម្លាំងបានដល់ ៦៤១សេះ និងប្រើពេលត្រឹម ៣,៦វិនាទី ដើម្បីស្ទុះដល់ ១០០គ.ម/ម៉ ជាមួយល្បឿនអតិបរមា ៣០៦គ.ម/ម៉។
នាពេលនេះគេបានយកកំពូលរថយន្ត SUV ទាំងពីរមកសាកល្បងកម្លាំងគ្នា ដោយប្រណាំងលើចម្ងាយផ្លូវប្រវែង ៤០០ ម៉ែត្រ ដោយចង់ថារថយន្តណាដល់ទីមុន។ ក្រៅពីនេះដែរ ក្នុងវីដេអូខាងក្រោយគេក៏បានសាកល្បងសមត្ថភាពបើកបរពី ០-១០០ គ.ម/ម៉ និងជាន់ហ្វ្រាំងមកនៅត្រឹម ០ វិញផងដែរ។ ចង់ដឹងថាលទ្ធផលបែបណា ទស្សនាវីដេអូខាងក្រោម ៖