យីហោរថយន្តដែលស៊ីសាំងបំផុតនៅលើពិភពលោក

យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថាក្នុងឆ្នាំ ២០២០ ការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យមនៃម៉ូដែលរថយន្តថ្មីគឺប្រហែល ៩,២៦ លីត្រ ក្នុងចំងាយ ១០០គីឡូម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩,៣០ លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រក្នុងឆ្នាំ ២០២១។ ក្នុងនោះក្រុមហ៊ុនរថយន្តអាមេរិកចំនួន ៣ រួមមាន Ford, GM និង Stellantis គឺជាម៉ាករថយន្តដែលស៊ីសាំងបំផុតនៅលើពិភពលោក។

ជាពិសេស ក្រុមហ៊ុន GM មានការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យមប្រហែល ១០,២៣លីត្រ/១០០ គីឡូម៉ែត្រកាលពីឆ្នាំមុន ដែលខ្ពស់ជាងតួលេខជាមធ្យម ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០,៩៤ លីត្រ/១០០គីឡូម៉ែត្រនៅឆ្នាំ ២០២១។ Ford ត្រូវបានគេរំពឹងថានឹងកើនឡើងពី ១០,២៣ លីត្រ/១០០ គីឡូម៉ែត្រទៅ ១០,៣៦ លីត្រ / ១០០គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ Stellantis មានទំនោរថយចុះ ជាពិសេសនៅឆ្នាំ ២០២០ ក្រុមហ៊ុនរថយន្តនេះមានការប្រើប្រាស់ប្រេងជាមធ្យមប្រហែល ១១,០៤ លីត្រ/១០០ គីឡូម៉ែត្រ ហើយរំពឹងថានឹងថយចុះមកត្រឹម ១០,៨៩ លីត្រ/១០០ គីឡូម៉ែត្រក្នុងឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នាវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលក់រថយន្តភីកអាប់ និងរថយន្ត SUV ពីម៉ាកទាំងបីនេះ។ ក្រៅពី Ford, GM និង Stellantis ក៏មានការចូលរួមបន្ថែមពីក្រុមហ៊ុន Subaru, Toyota និង Mazdaផងដែរ។

ក្រុមហ៊ុន Hyundai  និង Kia បាននាំមុខក្នុងការប្រើប្រាស់ប្រេងឥន្ធនៈកាលពីឆ្នាំមុន។ BMW នៅតែរក្សាលំនឹងដដែលគឺ ៩,២២ លីត្រ/១០០ គីឡូម៉ែត្រ នៅតែលើសពីមធ្យម ហើយ Mercedes-Benz គឺ ៩,៨ លីត្រ/១០០ គីឡូម៉ែត្រ។ Honda និង Hyundai មានការប្រើប្រាស់ប្រេងជាមធ្យមប្រហែល ៨.១១ លីត្រក្នុង ១០០ គីឡូម៉ែត្រ។

ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក៏នាំមកនូវផលល្អជាច្រើនដល់បរិស្ថាន នៅពេលដែលការបញ្ចេញកាបូនឌីអុកស៊ីតត្រូវបានកាត់បន្ថយ។ សេដ្ឋកិច្ចឥន្ធនៈក៏បានធ្លាក់ចុះផងដែរចាប់តាំងពីឆ្នាំ ២០០៤។ ចំនួននេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះកាន់តែច្រើនដោយសារតែក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនកំពុងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនរបស់ពួកគេ ដែលជានិន្នាការនៃអនាគត៕

ប្រភពអត្ថបទៈ Carbuzz

ផ្ទាំងផ្សាយពាណិជ្ជកម្ម