[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តបារាំង Renault Group បានទទួលនូវប្រាក់ចំណេញវិញ ក្រោយពីប្រតិបត្តិការទាំងខាងបង់អស់រយៈពេល២ឆ្នាំ ដែលការទទួលបានប្រាក់ចំណេញនេះគឺកើតមានឡើងលឿនជាងការប៉ាន់ស្មានកន្លងមក។
នៅឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុននេះបានកាត់បន្ថយការចំណាយបាន ២,២៧ពាន់លានដុល្លារ ដោយទទួលបានប្រាក់ចំណូលសរុបប្រមាណ ៥២,៤៩ពាន់លានដុល្លារ កើនឡើង ៦,៣% ធៀបនឹងឆ្នាំ២០២០ ដែលក្នុងនោះប្រាក់ចំណេញគឺមានចំនួនប្រមាណ ១,០៩ពាន់លានដុល្លារ កើនឡើងប្រមាណ ១០,២៤ពាន់លានដុល្លារ បើធៀបនឹងការខាតបង់ ៩,១៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។
សម្រាប់ការព្យាករណ៍ទៅថ្ងៃខាងមុខទាក់ទងនឹងទំហំផលិត ក្រុមហ៊ុនរំពឹងថាវិបត្តិខ្វះខាតឈីប និងការឡើងថ្លៃវត្ថុធាតុដើម នឹងបន្តប៉ះពាល់ដល់ទិន្នផលនៃការផលិត ដោយនៅ៦ខែដំបូងនៃឆ្នាំ២០២២នេះ ប៉ាន់ស្មានថានឹងផលិតរថយន្តតិចជាងមុន ៣០ម៉ឺនគ្រឿង។
គួរដឹងកាលពីឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន Renault Group អាចលក់រថយន្តចេញបានសរុប ២,៧លានគ្រឿង នៅជុំវិញពិភពលោក ថយចុះ ៤,៥% ធៀបនឹងឆ្នាំ២០២០ ហើយទីផ្សារដែលធំជាងគេគឺប្រទេសបារាំង រុស្ស៊ី និងអាល្លឺម៉ង់៕