
រថយន្តគម្រូ Avatr Vision Xpectra ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ IAA Mobility 2025 នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ រថយន្តនេះបានបង្ហាញពីការអភិវឌ្ឍន៍នាពេលអនាគតរបស់ម៉ាកយីហោលំដាប់ខ្ពស់ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Changan។ លក្ខណៈពិសេសរថយន្ដមានតួខ្លួនប្រវែង ៥.៨ម៉ែត្រ, កាប៊ីនកញ្ចក់ និងទ្វារខាងក្រោយអាចបើកបញ្រ្ជាសបាន។
Avatr ជាម៉ាកយីហោលំដាប់ខ្ពស់ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Changan និង CATL។ ក្រុមហ៊ុន Huawei ដើរតួជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ និងប្រព័ន្ធប្រតិបត្តិការ ដោយមិនមានចំណែកណាមួយនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះទេ។ រថយន្តម៉ូដែលដំបូងដែលមានយីហោ Avatr បានចូលទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២២។ បច្ចុប្បន្នមានរថយន្ដ៤ប្រភេទដល់លក់នៅលើទៅផ្សារក្នុងនោះរថយន្ដចំនួន ១១ម៉ូឌែល ជាប្រភេទ fastback crossover, រថយន្តចំនួន១២ម៉ូឌែល ជាប្រភេទ liftback, រថយន្តចំនួន ៧ម៉ូឌែល ជាប្រភេទ SUV និងរថយន្តចំនួន ៦ម៉ូឌែលជាប្រភេទ sedan។
យោងតាមទិន្នន័យពី China EV DataTracker ការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Avatr បានកើនដល់ ១៤០ ៧៨៧ គ្រឿងនៅក្នុងទីផ្សារក្នុងស្រុក។ តាមការគ្រោងទុកត្រឹមដំណាច់ឆ្នាំ ២០៣០ ក្រុមហ៊ុន Avatr មានផែនការពង្រីកប្រភេទ ម៉ូឌែលរបស់ខ្លួននៅលើទីផ្សារ ដោយនឹងបញ្ចេញផលិតផលរថយន្ដថ្មីចំនួន ១៧ម៉ូឌែលបន្ថែមទៀត។ រថយន្តគំរូ Vision Xpectra ដែលបានដាក់បង្ហាញនៅទីក្រុង Munich បានក្លាយជាគំរូយោងសម្រាប់រថយន្តដែលនឹងចេញនាពេលខាងមុខ។
រថយន្ត Vision Xpectra គឺជាប្រភេទរថយន្តធំដែលមាន ៤ កៅអី និងមានតួខ្លួនរាងស្តើងស្រឡូន។ វាត្រូវបានរចនាឡើងតាមភាសារចនាបថមួយហៅថា “The Energy Force”។ លក្ខណៈពិសេសស្នូលនៃផ្នែកខាងក្រៅរបស់រថយន្តនេះរួមមាន តួខ្លួនដែលរលោងស្រឡះ របាំងកង់ដែលធំទូលាយ និងកាប៊ីនកញ្ចក់ដ៏ធំ។ ចំពោះផ្នែកខាងមុខរបស់រថយន្តគំរូនេះមានប្រើប្រាស់អំពូលភ្លើងពីរជាន់ និងរន្ធខ្យល់ធំ។
ចំណុចពិសេសមួយទៀតរបស់រថយន្ត Avatr Vision Xpectra វាក៏មិនមានសសរ B (B-pillars) ដូចទៅនិងរថយន្តគំរូទូទៅដែរ ព្រោះវាមិនតម្រូវឲ្យបំពេញតាមលក្ខខណ្ឌសុវត្ថិភាព និងភាពរឹងមាំរបស់តួឡើយ។ ទ្វារក្រោយរបស់វាអាចបើកបញ្រ្ជាសបាន បង្កើតជាចន្លោះដ៏ធំទូលាយសម្រាប់ងាយស្រួលឡើងចូលទៅក្នុងរថយន្ត។ នៅខាងក្នុង រថយន្ត Avatr Vision Xpectra មានបំពាក់កៅអីបួន និងមានភ្លើងបំភ្លឺជុំវិញ (ambient lighting) ជាច្រើន។
កុងសូលកណ្តាលនៃរថយន្តគំរូនេះ មានធ្វើឡើងពីធាតុមួយហៅថា “Vortex”។ សម្រាប់ប្រព័ន្ធបញ្ជាដំណើរការដោយប្រព័ន្ធ AI អាចបង្កើតទំនាក់ទំនងផ្លូវអារម្មណ៍យ៉ាងស៊ីជម្រៅ ជាមួយអ្នកបើកបរ។ ខាងក្រោម Vortex មានអេក្រង់ធំទូលាយថ្លាមួយ៕