រថយន្ដគម្រូ Dongfeng Warrior M817 នឹងចេញលក់ជាផ្លូវការឆាប់ៗនេះ

រថយន្ត Dongfeng Warrior M817 បានបង្ហាញខ្លួននៅទីតាំងក្នុងបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន ដើម្បីដាក់ពាក្យស្នើសុំផលិតជាផ្លូវការ។ ចំពោះព័ត៌មានលម្អិត និងការរចនាផ្ទៃខាងក្នុងសម្រាប់រថយន្ត Warrior M817 នឹងត្រូវបានបង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តតំបន់ឈូងសមុទ្រធំ Guangdong-Hong Kong-Macao លើកទី ២៩ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

រថយន្ត Warrior M817 បំពាក់មកជាមួយប្រព័ន្ធ PHEV (plug-in hybrid) ច្រើនរបៀបឆ្លាតវៃ ហើយមានកម្លាំងខ្លាំងរហូត ៧០០ សេះ។ រថយន្ដប្រើប្រាស់ម៉ាស៊ីន “Plateau Power Star” ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានស្រាវជ្រាវវិស្វកម្មយានយន្តចិន ធានានូវសមត្ថភាពខ្លាំងក្លា ។ ជាមួយប្រព័ន្ធ Warrior PHEV រថយន្ដនេះផ្តល់ជូនជម្រើសការបើកបរដោយអគ្គិសនីសុទ្ធសម្រាប់ការធ្វើដំណើរក្នុងទីក្រុងដោយគ្មានការបំភាយឧស្ម័ន និងការពង្រីកចម្ងាយប្រអគ្គិសនីជាមួយប្រេងឥន្ធនៈ ដើម្បីផ្ដោតលើការធ្វើដំណើរបែបផ្សងព្រេង។

លើសពីនេះ រថយន្ត Warrior M817 មានលក្ខណៈពិសេសប្រព័ន្ធអេកូឡូស៊ីនៃការកែច្នៃពីរោងចក្រផ្ទាល់យ៉ាងសម្បូរបែប។ ក្រុមហ៊ុន Dongfeng ផ្តល់ជូនសេវាកម្មកែច្នៃរថយន្ដនេះតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ស្ដែងរបស់អ្នកប្រើប្រាស់ផងដែរ។ រថយន្ត M817 ផ្តល់ជម្រើសកែច្នៃពីរោងចក្រផ្ទាល់ជាច្រើន ដូចជាការតុបតែងដំបូល ភ្លើងមុខ និងគ្រឿងបំពាក់សម្រាប់ការបើកបរបែប Off-Road ។ បន្ថែមពីនេះរថយន្ដក៏បំពាក់មកជាមួយសមត្ថភាពអូសទាញ និងផ្តល់ជម្រើសឧបករណ៍អូសរ៉ឺម៉ក (trailer hitch) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng Warrior will launch the M817 model this month.រថយន្ត M817 គឺជាយានយន្តអគ្គិសនីលាយសាំង ដ៏ប្រណិតបែប Off-Road ដំបូងគេបង្អស់ដែលបំពាក់ដោយប្រព័ន្ធបើកបរឆ្លាតវៃ Qiankun ADS 4.0 របស់ Huawei ។ រថយន្តនេះមានការរចនាផ្នែកខាងក្រៅរឹងមាំ ហើយមានជម្រើសជាម៉ូដែលសម្រាប់ទីក្រុង និងសម្រាប់បើកបរបែប Off-Road ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម