រថយន្ដត្រកូល Fang Cheng Bao ថ្មីរបស់ BYD រចនាមកផ្ដោតលើការធ្វើដំណើរបែបផ្សេងព្រេង

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានចែករំលែករូបភាព Teaser របស់រថយន្ដ Fang Cheng Bao Tai 7 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅពេលឆាប់ៗនេះ។ រថយន្តនេះរចនាមកផ្ដោតសំខាន់លើអតិថិជន ចូលចិត្តធ្វើដំណើរបែបផ្សងព្រេង។

មុនពេលបង្ហាញខ្លួន​ជាផ្លូវការ Fang Cheng Bao Tai 7 ធ្លាប់ត្រូវបានគេឃើញនៅប្រទេសចិនក្នុងអំឡុងពេលធ្វើតេស្តផ្លូវផងដែរ។ ចំពោះហ្វេន BYD គ្រាន់តែលឺឈ្មោះត្រកូល Fang Cheng Bao គឺដឹងច្បាស់តែម្ដង ថារថយន្ដនេះមានកម្រិតសមត្ថភាពមិនធម្មតាហើយ។ បច្ចុប្បន្នត្រកូល Fang Cheng Bao មានរថយន្ត off-road ដ៏រឹងមាំដំណើរការជាមួយនឹងប្រព័ន្ធ Plug-in Hybrid ដូចជាម៉ូឌែល Bao 5 និង Bao 8 (ជារឿយៗគេហៅថា Leopard 5 និង Leopard 8)។

មិនមានព័ត៌មានអំពីលម្អិតទាក់ទងជាមួយលក្ខណៈបច្ចេកទេសរបស់រថយន្ដ Fang Cheng Bao Tai 7 ទេ។ ប៉ុន្ដែយោងតាមសន្មត់ពីអ្នកជំនាញរថយន្ដនេះអាចនឹងប្រើប្រាស់ប្រព័ន្ធ Plug-in Hybrid ដោយសារតែវាមានគម្របច្រកចាក់ប្រេង/សាកថ្មនៅផ្នែកខាងក្រោយទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ រថយន្ត BYD មួយចំនួនគាំទ្រការសាកថ្មដោយប្រើឧបករណ៍ភ្ជាប់ពីរ។ ដូច្នេះ មានលទ្ធភាពដែលរថយន្ត SUV នេះជាប្រភេទអគ្គិសនីសុទ្ធ។ រូបភាព Render ក្រៅផ្លូវការនៃរថយន្ត Fang Cheng Bao Tai 7 ត្រូវបានចែករំលែកតាមអនឡាញ ហើយធ្វើឲ្យហ្វេនរបស់រថយន្ដ Fang Cheng Bao ពេញចិត្តយ៉ាងខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមការប៉ាន់ស្មានរថយន្ត Fang Cheng Bao Tai 7 អាចនឹងមានតម្លៃចន្លោះពី ៣០០ ០០០ ទៅ ៣៥០ ០០០យន់ ឬស្មើនិង ៤១ ៧៣០ ទៅ ៤៧ ៦៨០ ដុល្លារ។ គួរបញ្ជាក់ផងដែរចំពោះលម្អិតនិងតម្លៃរបស់រថយន្ដនេះ ក្រុមហ៊ុន BYD នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម