រថយន្ដផលិតនៅចិន១០ម៉ូឌែល តម្លៃចន្លោះពី៣មុឺន ទៅជាង ៤មុឺនដុល្លារលក់ដាច់បំផុត

ទីផ្សាររថយន្ដថ្មីនៅប្រទេសចិននាពេលបច្ចុប្បន្ន មានការសម្បូរបែបជាខ្លាំង ក្នុងនោះមានទាំងរថយន្ដដាក់តម្លៃក្រោម១មុឺនដុល្លារទៀត។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរថយន្ដដែលមានតម្លៃចន្លោះពី៣មុឺន ទៅដុល្លារជាង ៤មុឺនដុល្លារ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសចិន មូលហេតុដោយសាររថយន្ដនេះមានកម្រិតសមត្ថភាពអាចទទួលនិងភាពទំនើបក៏មិនអន់ដែរ។

New 2025 Tesla Model Y Facelift Revealed | Jurniខាងក្រោមនេះជារថយន្ដទាំង១០ម៉ូឌែល តម្លៃចន្លោះពី ៣មុឺន ទៅជាង ៤មុឺនដុល្លារ លក់ដាច់បំផុតនៅចិន៖

  1. រថយន្ដ Tesla Model Y ផលិតនៅចិនដាក់លក់ក្នុងតម្លៃចន្លោះពីជាង៣មុឺន ដល់៤មុឺនដុល្លារជាង គិតត្រឹមឆមាសទីមួយក្នុងឆ្នាំ២០២៥ រថយន្ដលក់បានចំនួន ១៧១ ៤៩១ គ្រឿង។
      
  2. រថយន្ដ Xiaomi SU7 ដាក់លក់ជាមួយតម្លៃចន្លោះពី៣មុឺន ទៅ៤មុឺនដុល្លារ បច្ចុប្បន្នរថយន្ដលក់បាន ១៥៥  ៦៩២គ្រឿង ចំពោះរថយន្ដរបស់ក្រុមហ៊ុន Xiaomi  ដែលជាចាត់ទុកថាគេគូប្រជែងរបស់ Tesla Model Y ហើយរំពឹងអាចនឹងផ្ដួល Tesla ហក់ឡើងមកឈរលេខ១។
  3. រថយន្ដ Toyota Camry Glorious Edition ផលិតនៅចិនដាក់លក់ជាតម្លៃខ្ទង់ជិត៣មុឺនដុល្លារ បច្ចុប្បន្នលក់បានចំនួន ៩៨ ១២៦គ្រឿង។
  4. រថយន្ដ Toyota Rav4 Rongfang ដាក់លក់ជាមួយតម្លៃជិត៣មុឺនដុល្លារ បច្ចុប្បន្នរថយន្ដនេះលក់បានចំនួន ៩៧ ១៥៩គ្រឿង។ រថយន្ដកើតចេញការសហការផលិតរួមគ្នារបស់ក្រុមហ៊ុនជប៉ុន Toyota និងក្រុមហ៊ុន FAW Toyota ក្នុងប្រទេសចិន។
  5. រថយន្ដ Li Auto L6 ដាក់លក់ជាមួយតម្លៃជិត៤មុឺនដុល្លារ បច្ចុប្បន្នលក់បាន ៩៦ ៣៥៤គ្រឿង នៅក្នុងទីផ្សារប្រទេសចិន។
  6. រថយន្ដ Tesla Model 3 ផលិតនៅចិនដាក់លក់ជាមួយតម្លៃចន្លោះពីជាង២មុឺន ដល់ ៣មុឺនដុល្លារ បច្ចុប្បន្នរថយន្ដនេះលក់បាន ៩១ ៩១៩គ្រឿង
  7. រថយន្ដ Volkswagen Tayron L ផលិតនៅចិនដោយក្រុមហ៊ុន FAW-Volkswagen ដាក់លក់ជាមួយតម្លៃជិត៣មុឺនដុល្លារ បច្ចុប្បន្នលក់បាន ៩១ ១៩៣គ្រឿង
  8. រថយន្ដ Honda CR-V ផលិតនៅចិនដាក់លក់ជាមួយតម្លៃ​ជិត៣មុឺនដុល្លារ បច្ចុប្បន្នលក់បាន ៨៨ ៥១៦គ្រឿង។
    រថយន្ដត្រូវបានផលិតឡើងដោយក្រុមហ៊ុន២ដាច់ដោយឡែកពីគ្នាគឺក្រុមហ៊ុន Dongfeng Honda និង GAC Honda ។
  9. រថយន្ដ Volkswagen Tayron ដាក់លក់ជាមួយតម្លៃជិត៣មុឺនដុល្លារ បច្ចុប្បន្នលក់បាន ៨២ ៧៥៧គ្រឿង
  10. រថយន្ដ BMW 3 Series ផលិតនៅចិនដោយការបណ្ដាក់ទុនរួមគ្នារវាង  BMW និង Brilliance China Automotive Holdings Ltd។ រថយន្ដដាក់លក់ក្នុងតម្លៃ​ចន្លោះពី ២មុឺន ដល់ជិត៤មុឺនដុល្លារ បច្ចុប្បន្នលក់បានចំនួន ៧៩ ៨៤៩គ្រឿង។

Xiaomi Announces 240,000 Locked-in Orders for YU7 SUV in 18 Hours – EVយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ស្ដីពីទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិនបន្ថិច ចំពោះរថយន្ដអ្នកដំណើរលក្ខណៈគ្រួលសារ ត្រូបបានដាក់លក់លក់ចំនួន ២,០៨៤ លានគ្រឿងនៅក្នុងខែមិថុនា កើនឡើង ១៨,១% បើធៀបនឹងឆ្នាំមុន និងការកើនឡើង ៧,៦% បើធៀបនឹងខែមុន។ ក្នុងចំណោមនោះ រថយន្តថាមពលអគ្គិសនី មានចំនួន ១,១១១ លានគ្រឿង កើនឡើង ២៩,៧% បើធៀបនឹងឆ្នាំមុន និងការកើនឡើង ៨,២% បើធៀបនឹងខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម