
Geely Radar ជារថយន្តភីកអាប់ Plug-in Hybrid (PHEV) ប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្ដះត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៥ ហើយជារថយន្តភីកអាប់ដំបូងគេបង្អស់របស់ពិភពលោកដែលបំពាក់ដោយប្រព័ន្ធកូនកាត់ Thor EM និងប្រអប់លេខ Hybrid ៣វគ្គ (3DHT)។
រថយន្ដនេះដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ រួមជាមួយនឹងប្រអប់លេខ Hybrid ៣ វគ្គ អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងចាយពេលត្រឹមតែ ៦.៥ វិនាទី។ បន្ដែមពីរថយន្ដនេះក៏ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួន២ (dual-motor redundancy) ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ២១% បើប្រៀបធៀបទៅនឹងរថយន្តភីកអាប់ប្រើសាំងធម្មតា អ្វីកាន់តែពិសេស វាអាចអនុញ្ញាតឲ្យរថយន្ថបន្តដំណើរការបាន ក្នុងករណីម៉ូទ័រណាមួយមានបញ្ហា។ ។ Geely Radar មានសមត្ថភាពផ្ទុកទម្ងន់ ១,០៣០ គីឡូក្រាម និងGeely Radarសមត្ថភាពអូសសណ្តោង ៣,០០០ គីឡូក្រាម។
រថយន្តភីកអាប់មួយនេះ ត្រូវបានបង្កើតឡើងផ្អែកលើគ្រោងឆ្អឺង M.A.P. ហើយបានបំពាក់មកជាមួយប្រព័ន្ធ Hybrid (Thor EM) របស់ក្រុមហ៊ុន Geely មានទាំងជម្រើសប្រើបាស់អគ្គិសនីសុទ្ធ និងអគ្គិសនីលាយសាំង (plug-in hybrid)។ បន្ទាប់ពីការធ្វើតេស្តជាច្រើនដំណាក់កាល រថយន្ដបានឆ្លងផុតការធ្វើតេស្ដកម្រិត S របស់ប្រទេសចិន ដែលរួមបញ្ចូលការធ្វើតេស្តលើកៅអី (bench tests) ប្រព័ន្ធថាមពល (powertrain) និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
រថយន្ដ Geely Radar ក៏មានបំពាក់មកបច្ចេកវិទ្យាទំនើប ដែលអាចបត់បែនបានសម្រាប់ប្រើប្រាស់ក្នុងវិស័យសន្តិសុខសាធារណៈ នេះឆ្លុះបញ្ចាំងពីការផ្តោតលើការពង្រីកវិសាលភាពនៃការអភិវឌ្ឍសម្រាប់រថយន្តភីកអាប់អគ្គិសនី មានសមត្ថភាពលើសពីតួនាទីដឹកជញ្ជូនទូទៅ៕