រថយន្ដអគ្គិសនីគម្រូប្រណីតរបស់ Dacora Motor មានតម្លៃដល់៥០ម៉ឺនដុល្លារ

ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីមួយឈ្មោះ Dacora Motors បានដាក់បង្ហាញគម្រូរថយន្តប្រណីតទំនើប ដែលផលិតនៅសហររដ្ឋអាមេរិក រចនាតាមលំនាំបែបបុរាណ។ រថយន្ដនេះរចនាឡើងដោយសហការជាមួយក្រុមហ៊ុន Pininfarina Group ដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថាបទពិសោធរចនាយានយន្តល្បីៗ ដូចជារថយន្ដ Ferrari និងម៉ាកយីហោប្រណីតផ្សេងទៀត។

Dacora Motors Unveils Throwback Electric Luxury Car As Its First Vehicleក្រុមហ៊ុន Dacora បាននិយាយថារថយន្តនេះរចនាដោយបង្ហាញពី “ការគោរពចំពោះទម្រង់ដ៏ស្រស់ស្អាតនៃរថយន្ដប្រភេទ Streamline Moderne ក្នុងទសវត្សរ៍ឆ្នាំ 1930″។ ចំពោះព័ត៌មានលម្អិតជាក់លាក់ពីរថយន្ដនៅមានតិចតួចនៅឡើយទេ ប៉ុន្តែមើលតាមរូបភាពរបស់រថយន្ដគម្រូនេះត្រូវបានបំពាក់ជាមួយ គម្របម៉ាស៊ីនឈើឆ្លាក់ដោយដៃ ហើយអមដោយចង្កៀងមុខរាងមូល បន្ថែមមកជាមួយកាងប៉ោងៗ កង់រចនាបថសាមញ្ញ និង ការតុបតែងភ្លឺចែងចាំងដែលបំផុសគំនិតពីសម័យបុរាណ។ ផ្នែកខាងក្រោយបានរចនាតាមបែប Afterburner មានចង្កៀងរាងមូលៗ និងកង់ក្រោយបិទបាំង។

Dacora Motors Unveils Throwback Electric Luxury Car As Its First Vehicleផ្នែកខាងក្នុងរបស់រថយន្ដបានបំពាក់មកជាមួយឈើ ហើយក្រណាត់ត្បាញពីរោមចៀមនិងស្បែកសរីរាង្គដែលគ្មានជាតិពុល។ ចំពោះអេក្រង់ឌីជីថលត្រូវបានបញ្ចាំងជា Slide ទៅលើបន្ទះឈើ ដោយឧបករណ៍រាងមូលនៅចំកណ្ដាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ច្បាស់លាស់លើព័ត៌មានលម្អិតសំខាន់ៗ ពួកគេបានបន្ថែមថា ផ្នែកខាងក្នុងនឹងអាចផ្លាស់ប្ដូរទាំងស្រុង (fully modular) និងអាចធ្វើកាន់តែប្រណីត។ រថយន្ដនេះអាចនឹងចេញលក់ពីរដងក្នុងមួយឆ្នាំ ហើយអនុញ្ញាតឲ្យម្ចាស់រថយន្ត ផ្លាស់ប្ដូរបរិក្ខានៅផ្នែកខាងក្នុងបាន ។

ផ្នែកខាងក្រោយរថយន្ដផ្ដោតសំខាន់លើឯកជនភាពរ ផ្ដល់ជាកន្លែងសម្រាប់ធ្វើការរផ្ទាល់ខ្លួននិងប្រើជាបន្ទប់ទទួលភ្ញៀវនិងពិភាក្សាការងារ ដោយបំពាក់មកជាមួយកៅអីបែប captain’s chairs។

Dacora Motors, a Luxury E.V. Start-Up, Aims to be the Rolls-Royce of America - Air Mailកាន់តែពិសេសនៅផ្នែកខាងក្រោយក៏មានទូរសម្រាប់ដាក់បារី, មានម៉ាស៊ីនឆុងកាហ្វេ ពួកគេក៏មានគម្រោងបន្ថែមទូរសុវត្ថិភាព និង ទូរទឹកកកផងដែរ។

ក្រុមហ៊ុន Dacora បានអះអាងថារថយន្តនេះមានកម្លាំងជាង ៨០០សេះ និងអាចបើកបរបានចម្ងាយប្រហែល ៦៤៤គីឡូម៉ែត្រមានទម្ងន់ ២ ៩៤៨គីឡូក្រាម អាចជាន់ស្ទុះពីកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ៤វិនាទី។ ប្រសិនបើអតិថិជនមិនចូលចិត្តការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ពួកគេបានសន្យាថានឹងផ្តល់ជូននូវ ម៉ាស៊ីន Hybrid ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។​ តាមរំពឹងទុករថយន្ដនេះអាចដាក់លក់ក្នុងតម្លៃ​ចាប់ផ្តើម​ពី ៥០០ ០០០ដុល្លារ ការកក់ឥឡូវនេះកំពុងបើកទទួលជាមួយការកក់មុនក្នុងទឹកប្រាក់ចំនួន ៥០ ០០០ដុល្លារ ហើយជាជម្រើសអាចដកលុយវិញបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម