រថយន្ដអគ្គិសនីលាយសាំង Mercedes-AMG E53 Wagon នឹងមានវត្ដមាននៅទីផ្សារអាមេរិកចុងឆ្នាំនេះ

រថយន្ដ Mercedes E53 Wagon ឆ្នាំ២០២៦ ជាប្រភេទរថយន្ដប្រើប្រាស់សាំងលាយអគ្គិសនី Plug-in Hybrid ដែលមានកម្លាំងរហូតដល់៦០៤សេះ។ អតិថិជនអាចជ្រើសរើសកញ្ចប់ Special Edition ជាមួយការតុបតែងពិសេសៗបានផងដែរ។

New Mercedes-AMG E53 uses 6cyl hybrid powerMercedes E53 Wagon ឆ្នាំ២០២៦ ផលិតឡើងផ្អែកលើគ្រោងឆ្អឹង E-class wagon platform ដំណើរការដោយម៉ាស៊ីនសាំង turbocharged ចំណុះ ៣.០ លីត្រ ទំហំ៦ស៊ីឡាំង អមជាមួយអាគុយទំហំ ២៨.៦ kWh រួមជាមួួមម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គូផ្គង់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៩វគ្គ។ បើនិយាយពីកម្លាំងរបស់រថយន្ដនេះ នៅពេលដំណើរដោយម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីរួមបញ្ចូលគ្នាបង្កើតបានកម្លាំង ៥៧៧សេះ ខណៈកម្លាំងអាចកើនឡើងដល់ ៦០៤សេះ នៅពេលប្រើប្រាស់មុខងារ Race Start ។

2026 Mercedes-AMG E53 PHEV Packs 604 HP in a Wagon Bodyរថយន្ដអាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៣.៨វិនាទី។ ក្រុមហ៊ុន Mercedes ក៏មិនទាន់បានបញ្ចេញជាផ្លូវការនូវរយៈចម្ងាយធ្វើដំណើរ ដោយប្រើប្រាស់ថាមពលអគ្គិសនីរបស់រថយន្ត Mercedes E53 Wagon នេះទេ ប៉ុន្តែតាមការប៉ាន់ស្មាន រថយន្ដអាចបើកបរបានចម្ងាយ៦៧គីឡូម៉ែត្រ ពេលប្រើថាមពលអគ្គិសនីសុទ្ធចំនួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2026 Mercedes-AMG E53 Wagon: What We Know So Farចំពោះព័ត៌មានច្បាស់លាស់អំពីផ្នែកខាងក្នុងក្រុមហ៊ុននេះ ក៏មិនបានទាន់បង្ហាញជាផ្លូវការដែរ ប៉ុន្តែតាមការប៉ាន់ស្មាន រថយន្ដអាចរំពឹងថានឹងមានគ្រឿងតុបតែងបែប MB-Tex និង Microfiber រួមជាមួយបច្ចេកវិទ្យា Burmester 4D surround sound ដែលមានឧបករណ៍បំពងសំឡេងចំនួន ១៧គ្រាប់។ ក្រុមហ៊ុន Mercedes នៅមិនទាន់បញ្ជាក់ ពីតម្លៃរបស់រថយន្ត E53 wagon នៅឡើយទេ ប៉ុន្តែតាមការរំពឹងថារថយន្តដែលមានកម្លាំងខ្លាំងបែបអាចនឹងដាក់លក់ក្នុងតម្លៃចាប់ពីជាង៩ម៉ឺនដុល្លាឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម