រថយន្ដអគ្គិសនី Dongfeng Nammi 06 បើកការបញ្ជាទិញទុកមុននៅចិន ក្នុងតម្លៃចាប់ពី១មុឺនដុល្លារ

រថយន្តអគ្គិសនីប្រភេទ Crossover ខ្នាតតូចម៉ូដែល Nammi 06 របស់ក្រុមហ៊ុន Dongfeng បានចាប់ផ្តើមទទួលការបញ្ជាទិញកក់ទុកមុននៅក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពី ៨៩ ៩០០ យន់ ស្មើនឹង ១២ ៣២០ ដុល្លារអាមេរិក។

Dongfeng debuts Nammi 06 electric SUV - electrive.comរថយន្ដនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចកម្លាំង ១៨១សេះ ភ្ជាប់មកជាមួយអាគុយ Mélangeur LFP ទំហំ ៥១,៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤៧១ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ រថយន្ដអគ្គិសនី Nammi 06  នឹងក្លាយជាគូប្រជែងជាមួយរថយន្ត BYD Yuan Up (Atto 2) នៅក្នុងទីផ្សារក្នុងប្រទេសចិន។

Dongfeng debuts Nammi 06 electric SUV - electrive.comក្រុមហ៊ុន Nammi ដែលជាម៉ាកយីស្ថិតក្រោម បុត្រសម្ព័ន្ធជាមួយរបស់ក្រុមហ៊ុន Dongfeng បានផ្ដោតលើការផលិតរថយន្តអគ្គិសនីខ្នាតតូច។ រថយន្ត Nammi 06 ជាប្រភេទ Crossover ផលិតមកសម្រាប់តម្រូវការប្រើប្រាស់ក្នុងទីក្រុង។ រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៣០៦មម ទទឹង ១ ៨៦៨មម កំពស់ ១៦៤៥មម និងមានគម្លាតកង់មុខក្រោយ ២ ៧១៥មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងមុខរថយន្ដ Nammi 06 បានបំពាក់មកជាមួយចង្កៀង LED ចំនួន២គ្រាប់ រចនាបែបបញ្ឍរ បន្ថែមមកជាមួយ Logo Dongfeng នៅចំកណ្ដាលនិងដៃទ្វារលឹបទៅក្នុងតួរថយន្ត។ ផ្នែកខាងក្រោយនៃរថយន្ត បំពាក់មកជាមួយចង្កៀងក្រោយ LED បញ្ឈរ លេងបន្ថែមជាមួយបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

Dongfeng debuts Nammi 06 electric SUV - electrive.comសម្រាប់ការរចនានៅផ្នែកខាងក្នុងមានភាពសាមញ្ញបំផុត (minimalist) ភ្ជាប់ជាមួយនឹងអេក្រង់កម្សាន្ដទំហំ ១២,៨ អុីញ និងអេក្រង់កុងទ័រទំហំ ៨,៨ អុីញ។  លក្ខណៈពិសេសនៅផ្នែកខាងក្នុងគឺមានកន្លែងដាក់កែវដែរអាចបិទបាន (hidden cupholders), មុខងារសាកទូរស័ព្ទឥតខ្សែរកម្លាំងទំហំ ៥០ វ៉ាត់ ដំបូលបែប Panoramic, ភ្លើង ambient light ចំនួន ១២៨ពណ៌, និងទ្វារខាងក្រោយបំបែកជាពីរផ្នែក (split tailgate) អាចផ្ទុកទម្ងន់បាន ១៥០ គីឡូក្រាមនិងកៅអីខាងមុខមាននមុខងារកម្ដៅ មុខងារបញ្ចេញខ្យល់ និងមុខងារម៉ាស្សានិងអាចបត់រាបស្មើដូចគ្រែ។

Dongfeng's electric crossover Nammi 06 started presales in Chinaរថយន្ត Nammi 06 នឹងចាប់ផ្តើមលក់ជាផ្លូវការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៥ នៅក្នុងប្រទេសចិន។ រថយន្តនេះមានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីខ្នាតតូចប្រេនដ៏ទៃទៀត ដោយសារវាមានតម្លៃសមរម្យនិងលក្ខណៈសម្បត្តិពិសេសគួរសម៕

Dongfeng debuts Nammi 06 electric SUV - electrive.com

ផ្ទាំងផ្សាយពាណិជ្ជកម្ម