
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Geely Cambodia បានប្រកាសថានឹងនាំចូលរថយន្ដអគ្គិសនី Geely EX5 មកកាន់ទីផ្សារប្រទេសកម្ពុជា ។
រថយន្ដ Geely EX5 ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតបាន ២១៤សេះ កម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ និងជាន់ស្ទុះពីកុងទ័រ ០-១០០ km/h ប្រើពេលត្រឹមតែ ៦.៩វិនាទី។ រថយន្ដនេះបំពាក់មកជាមួយថ្មទំហំ ៦០.២ kwh សាកថ្មមួយពេញសាកបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ (CLTC)។
ចំពោះផ្នែកខាងក្នុងរថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ និងអេក្រង់កុងទ័រទំហំ ១០.២អុីញ។ Geely EX5 មានប្រវែងបណ្ដោយសរុប ៤ ៦១៥មម មានទទឹងប្រវែង ១ ៩០១មម មានកម្ពស់ ១ ៦៧០មម មានប្រវែងគម្លាតកង់មុខក្រោយប្រវែង ២ ៧៥០មម និងមានទម្ងន់សរុប ១ ៨០០គីឡូក្រាម។
រថយន្ដភ្ជាប់មកជាមួយប្រព័ន្ធដល់ការបើកបរដូចជា៖ ហ្រ្វាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (AEB), ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ, ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ, ប្រព័ន្ធផ្ដល់សញ្ញាព្រមាននៅកញ្ចក់ជំហៀង។
ក្រុម Geely Cambodia ក៏បានប្រកសចាប់ផ្តើមធ្វើការណាត់បើកបរសាកល្បង និងមកសាកបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យជាមួយរថយន្តអគ្គីសនី EX5 ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបាន៕