រថយន្ដអគ្គិសនី IM L6 ជំនាន់ថ្មីដាក់លក់ចិនជាមួយតម្លៃជិត៣មុឺនដុល្លារ

ក្រុមហ៊ុន IM MOTORS បាន​ប្រកាស​ពី​ការ​ដាក់​លក់​រថយន្តអគ្គិសនី IM L6 ទទួលការអាប់ដេតបន្ថែម ក្នុងទីផ្សារប្រទេសចិន ជាមួយ​តម្លៃ​ចាប់ពី ២៨៤ ៣៣២ដុល្លារ ដល់ ៣៦៧ ៥៩២ដុល្លារ។ រថយន្ត​ជំនាន់ថ្មីបាន​បានការកែប្រែចំណុចសំខាន់ៗមួយចំនួន ដោយបំពាក់​បន្ថែមជាមួយការសាកថ្មល្បឿនលឿន ៨០០V, laser radar និងប្រព័ន្ធ​ដំណើរការដោយប៉ុង២។

IM Motors launches updated L6 sedan with unchanged starting price-CnEVPostរថយន្ត IM L6 ជំនាន់ថ្មី​គឺ​ជា​រថយន្ត​ប្រភេទ sedan អគ្គិសនី​លំដាប់​ខ្ពស់​ ដែល​ផ្តោត​លើ​ដំណើរការផាសុខភាព និង​បច្ចេកវិទ្យាទំនើប។ លក្ខណៈ​ពិសេស​សំខាន់ៗ​រួមមាន បំពាក់មកជាមួយប្រព័ន្ធ​​បើកបរប៉ុង ដំណើរកាេដោយ​ម៉ូទ័រអគ្គិសនីចំនួន​ពីរ (dual-motor all-wheel drive) អាច​មាន​កម្លាំង ៧៨៧សេះ និងជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ពេល ២.៧៤ វិនាទី និង​ល្បឿន​អតិបរមា ៣០៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថយន្ដនេះដំណើរការដោយប្រអប់លេខ direct-drive ១វគ្គ ហើយបំពាក់មកជាមួយអាគុយ Li-ion ទំហំ ៩០-១០០ kWh និង​អាចបើកបរបានចម្ងាយ ៦១៥គីឡូម៉ែត្រ។ តួ​រថយន្តនេះរចនាបែប Lizard digital chassis ផ្ដោតសំខនា់ការផ្តល់​នូវ​ស្ថិរភាព​កាន់តែ​ប្រសើរ និង​ដំណើរការ​បត់បែន​បាន​ល្អពេលកំពុងធ្វើដំណើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

IM Motors launches updated L6 sedan with unchanged starting price - CnEVPostបន្ថែមពីនេះរថយន្ដ IM L6 ជំនាន់ថ្មី​ បានបំពាក់មកជាមួយលក្ខណៈ​ពិសេស​ជាច្រើនទៀតដូចជា៖ របៀប​ឆ្លាតវៃ​សម្រាប់​ស្ថានភាព​ (Intelligent Scene Modes) រួម​បញ្ចូល​ទាំងមុខងារ Snap Mode និង Pet Mode, ឧបករណ៍​ថត​វីដេអូ​ឌីជីថល (DVR), ប្រើសោរកាត NFC Key, មុខងារ​ព្រមាន​ពេល​អ្នកបើកបរលែង​ដៃ (Hands-off Detection – HOD)។ ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់) រួម​បញ្ចូល​មុខងារ​ដូចជា៖ Adaptive Cruise Control, Demand Lane Change, Intelligent Lane Change, និង​ឧបករណ៍​បញ្ជា​ការបើកបរ​ឆ្លាតវៃ (Intelligent Pilot Device – IPD)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម