
រថយន្ត Li Auto i8 គឺជារថយន្ត SUV អគ្គិសនីដំបូងគេរបស់ម៉ាកយីហោនេះ ដែលនឹងចេញលក់ក្នុងទីផ្សារប្រទេសចិន នៅខែកក្កដា ឆ្នាំ ២០២៥។ រថយន្តអគ្គិសនីនេះបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់នៅប្រទេសចិនកាលពីខែមេសា ក្រោយបានបង្ហាញពីលក្ខណៈបច្ចេកទេសសំខាន់ៗរបស់ខ្លួនរួចមក។
រថយន្ត Li Auto i8 នឹងមានវត្តមានក្នុងទីផ្សារប្រទេសចិននៅខែកក្កដាខាងមុខនេះ ដាក់លក់ក្នុងតម្លៃប្រមាណ ៤០០ ០០០ យ័ន ស្មើនិង ៥៤ ៤០០ ដុល្លារ។ រថយន្តនេះប្រើប្រាស់អាគុយប្រភេទ ternary (NMC) គាំទ្រការសាកថ្មល្បឿន 5C ផងដែរ។
កាលពីថ្ងៃទី ៨ ខែឧសភា រូបភាពបែកធ្លាយ (spy shots) នៃផ្នែកខាងក្នុងរបស់ Li i8 បានលេចឡើងនៅលើអុីនធឺណិត។ ចំពោះផ្នែកខាងក្នុងរបស់ Li i8 គឺស្រដៀងគ្នាទៅនឹងរថយន្តម៉ាក Li ផ្សេងទៀត។ រថយន្តនេះអាចនឹងបំពាក់មកជាមួួយអេក្រង់ចំនួនពីរទំហំ ១៥.៧ អុីញ ហើយអាចនឹងមិនមានកុងទ័របង្ហាញព័ត៌មានទេ ប៉ុន្តែជំនួសមកវិញ វាមាន Head-up display (បង្ហាញព័ត៌មានលើកញ្ចក់)។
កុងសូលកណ្តាលរបស់ Li Auto i8 ប្រើកន្លែងសាកថ្មឥតខ្សែ (wireless charging pads) ចំនួនពីរ និងកន្លែងដាក់កែវមួយគូ។ បន្ថែមពីនេះក៏កន្លែងដាក់អីវ៉ាន់ធំទូលាយមួយនៅក្រោមកុងសូលកណ្តាល។
Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥មម ទឹទឹង ១ ៩៦០មម កម្ពស់ ១ ៧៤០មម មានគម្លាតកង់មុខក្រោយប្រវែង ៣ ០៥០មម និងមានទម្ងន់ ២ ៦១០ គីឡូក្រាម។ រថយន្ដនេះដំណើរដោយប៉ុង២ (4WD) ហើយប្រើម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ។ បើនិយាយពីកម្លាំងម៉ូទ័រអគ្គិសនីខាងមុខអាចផលិតកម្លាំងបាន ២០១សេះ ខណៈម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំងបាន ៣៣៥សេះ។ រថយន្ដអាចបើកបរ Top Speed បានក្នុងល្បឿនអតិបរមារ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕