រថយន្ដ Polestar 4 ស៊េរីឆ្នាំ២០២៦ បើកទទួលការបញ្ជាទិញក្នុងតម្លៃចន្លោះពី៥ជាងមុឺនដល់៧មុឺនដុល្លារ

ក្រុមហ៊ុន Polestar បានចាប់ផ្តើមបើកទទួលយកការបញ្ជាទិញរថយន្តម៉ឌែល Polestar 4 ឆ្នាំ២០២៦ ដែលនឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ជាមួយតម្លៃចន្លោះពី៥ជាងមុឺនដល់៧មុឺនដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។

2026 Polestar 4 Is A Bit More Expensive Than Initially Announced, But Only  Because It Has More Standard Featuresរថយន្ត Polestar 4 មានទាំងជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន១និងម៉ូទ័រអគ្គិសនីចំនួន២។ សម្រាប់ម៉ូឌែលម៉ូទ័រអគ្គិសនីចំនួនមួយ (RWD) អាចផលិតកម្លាំង ២៧២សេះ និងកម្លាំងរមួល ៣៤៣ញ៉ូតុនម៉ែត្រ អាចបើកពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ៦.៩ វិនាទី សាកមួយពេញបើកបរបាន ៤៨៣គីឡូម៉ែត្រ។ ចំណែកម៉ូដែលម៉ូទ័រអគ្គិសនីចំនួន២ (AWD) អាចផលិតកម្លាំង ៥៤៤សេះ និងកម្លាំងរមួល ៦៨៦ញ៉ូតុនម៉ែត្រ អាចបើកពី ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ៣.៧ វិនាទី សាកមួយពេញបើកបរបាន ៤៣៥គីឡូម៉ែត្រ។ រថយន្ដទាំង២ម៉ូឌែលនេះគាំទ្រការសាកថ្ម DC ទំហំ 200 kW និងសាក AC ទំហំ 11 kW។

រថយន្ដនេះត្រូវបានបំពាក់មកជាឧបករណ៍ជូតកញ្ចក់រថយន្តស្វ័យប្រវត្តិពេលមានភ្លៀង (rain-sensing wipers), ដៃទ្វារបែបលាក់ (flush-mounted door handles), ដំបូលកញ្ចក់បែប Panoramic,  ទ្វារក្រោយអូតូ (power liftgate)និងយ៉ាន់កង់ទំហំ ២០អុីញ។

2026 Polestar 4 Is A Bit More Expensive Than Initially Announced, But Only  Because It Has More Standard Features

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុង បានបំពាក់មកជាមួយអេក្រង់ឌីជីថលទំហំ ១០.២ អុីញ អេក្រង់កម្សាន្តទំហំ ១៥.៤ អុីញ កន្លែងសាកស្មាតឥតខ្សែ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពទាំងតំបន់ Dual-zone និងកៅអីខាងមុខកម្ដៅអូតូ ដែលស្រោបដោយស្បែក MicroTech ឧបករណ៍សំឡេងចំនួន ៨គ្រាប់និងកន្លែងផ្ទុកឥវ៉ាន់ទំហំ ៥៤.២ ហ្វីតគូប (១ ៥៣៥ លីត្រ)។

2026 Polestar 4 Review, Pricing, and Specsរថយន្ត Polestar 4 ភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរស្តង់ដារជាច្រើន រួមមាន Adaptive Cruise Control, Pilot Assist និង Lane Change Assist។ ម៉ូឌែលក៏បំពាក់បន្ថែមមកជាមួយប្រព័ន្ធ Forward Collision Warning, Cross Traffic Alert, Blind Spot Information និងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ។

រថយន្ដនេះមានជម្រើសម៉ូឌែលពិសេស Plus Pack និង Performance Pack ដែលបន្ថែមលក្ខណៈពិសេសជាច្រើន សម្រាប់អតិថិជនចង់បានរថយន្ដ ដែលមានសមត្ថភាពពិសេសេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម