
ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីរថយន្តប្រភេទ Sedan ដំណើរការដោយប្រព័ន្ធ (plug-in hybrid) ម៉ូឌែល Voyah Passion L (ត្រូវបានគេស្គាល់ផងថា Zhuiguang L នៅក្នុងប្រទេសចិន)។
រថយន្ត Voyah Passion L មានប្រវែងតួខ្លួនសរុប ៥ ១២៥មម ទឹទឹង ១ ៩៨៥មម កម្ពស់ ១ ៥២២មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០១០ មម។ បើប្រៀបធៀបទៅនឹងរថយន្ត Voyah Passion រថយន្ដម៉ូឌែលថ្មីមានទំហំនិងរូបរាងធំជាង។
ចំពោះប្រព័ន្ធ (plug-in hybrid) របស់រថយន្ដនេះដំណើរដោយម៉ាស៊ីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួននពីរនិងបំពាក់មកជាមួយអាគុយលីចូម ternary ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Svolt។ សម្រាប់ម៉ាសុីនចំណុះ ១.៥ អាចផលិតកម្លាំងអតិបរមាបាន ១១០ kW ខណៈម៉ូទ័រអគ្គិសនីនៅខាងមុខអាចផលិតកម្លាំងបាន១៥០ kW និងម៉ូទ័រអគ្គិសនីនៅខាងក្រោយអាចផលិតកម្លាំងបាន ២៣០ kW នៅពេលដំណើររួមគ្នាអាចផលិតកម្លាំងសរុបរបាន ៤៩០ kW (៦៥៧ សេះ)។
រថយន្ត Voyah Passion L អាចបើកបរល្បឿន Top Speed បាន. ២០០ គីឡូម៉ែត្រ/ម៉ោង ចំពោះរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធត្រូវបានគេរំពឹងថានឹងលើសពី ៣០០ គីឡូម៉ែត្រ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំនេះ ហើយនឹងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជា៖ ប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) របស់ Huawei និងមុខងារផ្សេងទៀតបច្ចុប្បន្ន រថយន្ត Voyah Passion មានជម្រើសប្រភេទសាំងលាយអគ្គិសនី (PHEV) និងអគ្គីសនីសុទ្ធ (BEV) ដាក់លក់ជាមួយតម្លៃចន្លោះពី ៣៥ ២០០ ដល់ ៥៣ ៧០០ ដុល្លារ៕