រថយន្តកម្លាំង ២០០០ សេះ លក់ដាច់អស់ហើយសម្រាប់ការផលិតឆ្នាំនេះ

Lotus Evija គឺ​ជា​រថយន្ត​​មាន​​កម្លាំង​ខ្លាំង​​​ផុត​លេខ​មួយ​ ហើយ​មើល​ទៅ​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​អតិថិជន​សម្រាប់​រថយន្ត​តម្លៃ ២,៦ លាន​ដុល្លារ​នេះ​ឡើយ។

ពេល​ជួប​និយាយ​ជា​មួយ​ Autocars ក្រុមហ៊ុន Lotus បាន​បញ្ជាក់​ថា​រថយន្ត​ Evija ទាំង​អស់​ ដែល​ខ្លួន​គ្រោង​ផលិត​សម្រាប់​ឆ្នាំ ២០២០ នេះ គឺ​រក​ម្ចាស់​​បាន​អស់​ហើយ។ យ៉ាងណាក្ដី​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា​លក់​ចេញ​បាន​ប៉ុន្មាន​គ្រឿង​នោះ​ឡើយ ក្នុង​ចំណោម​រថយន្ត​ទាំង ១៣០ គ្រឿង​ដែល​ក្រុមហ៊ុន​គ្រោង​ផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lotus Evija នឹង​ផលិត​ឡើង​នៅ​រោងចក្រ​ថ្មី​នៅ​​ទីស្នាក់ការ​នៅ​តំបន់ Norfolk របស់​ក្រុមហ៊ុន​ ខណៈ​ដែល​ការ​​បង្កើត​រោងចក្រ​នេះ​គឺ​ជិត​​​រួច​រាល់​ហើយ។

រថយន្ត​ Evija មាន​បំពាក់​អាគុយ​ទំហំ ៧០ គីឡូវ៉ាត់​ម៉ោង​ ដែល​​មាន​ភ្ជាប់​នឹង​ប្រព័ន្ធ​សាក​ថ្ម​កម្លាំង​ ៨០០ គីឡូវ៉ាត់​ម៉ោង។ ​វា​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​ដែល​បង្កើត​កម្លាំង​សរុប​បាន​ ១៩៧២ សេះ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ផលិត​លក់​លើ​ទីផ្សារ​មួយ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម