រថយន្តកូរ៉េ Genesis G90 ឆ្នាំ២០២០ ទំនើបខ្លាំង មិនចាញ់ Mercedes

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង ដែលជាមែកធាងរបស់ក្រុមហ៊ុន Hyundai គឺ Genesis បានបញ្ចេញកំពូលរថយន្តប្រណីតរបស់ខ្លួន Genesis G90 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដើម្បីប្រជែងទីផ្សាររថយន្តប្រណីត។

រថយន្ត Genesis G90 ប្រើម៉ាស៊ីន ២ជម្រើសគឺ ចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ និងចំណុះ ៣,៣លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងការរចនាបែប G-Matrix Design Language រថយន្ត G90 មានរូបរាងទាក់ទាញខ្លាំងបំផុត ហើយមើលទៅពិតជាប្រណីត មិនបាញ់រថយន្តរបស់អាល្លឺម៉ង់ឡើយ។

មិនតែប៉ុណ្ណោះ ខាងក្នុងកាប៊ីនរបស់វា ក៏បានរចនា និងរៀបចំយ៉ាងប្រណីត ហើយទំនើបផងដែរ។ អេក្រង់លើតាប្លូរបស់វាមានទំហំ ១២,៣អ៊ីង ភ្ជាប់មកជាមួយមុខងារ Apple CarPlay និង Android Auto ស្តង់ដារតែម្តង។

G90 ក៏បានប្រើប្រព័ន្ធកាត់បន្ថយសំឡេងរំខាន Active Noise Cancellation ជាមួយប្រព័ន្ធបូម Adaptive Control Suspension ដើម្បីកាត់បន្ថយសំឡេង និងរំញ័រក្នុងកាប៊ីនរថយន្តទៀតផង។

ក្រៅពីនោះវាក៏បំពាក់មុខងារសុវត្ថិភាពជាច្រើនមកស្តង់ដារ រួមទាំង មុខងារ ane follow assist, rear cross-traffic collision-avoidance, forward collision-avoidance, safe exit assist និង lane-keep assist ជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Genesis មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃលើខ្ទង់ ៧០ ០០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម