ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានពន្ធដារតែងប្រកាសប្រាប់ឲ្យម្ចាស់រថយន្ត បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

សម្រាប់រថយន្តទេសចរណ៍ប្រើម៉ាស៊ីនចំហេះក្នុង ការបង់ពន្ធផ្លូវនេះ គឺមានចំនួនខុសៗគ្នាទៅតាមទំហំស៊ីឡាំង និងឆ្នាំផលិត ក្នុងនោះ ទំហំស៊ីឡាំងកាន់តែធំត្រូវបង់កាន់តែច្រើន ប៉ុន្តែរថយន្តកាន់តែចាស់ឆ្នាំ កាន់តែបង់ធូរជាងឆ្នាំផលិតថ្មីៗ រួមមានដូចខាងក្រោម៖
ក. ទំហំស៊ីឡាំងដល់ ១៥០០ស.ម៣
-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ១៥ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១០ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ៨ម៉ឺនរៀល
ខ. ទំហំស៊ីឡាំងលើសពី ១៥០០ ស.ម៣ ដល់ ២០០០ ស.ម៣
-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ២០ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១៥ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ១០ម៉ឺនរៀល

គ. ទំហំស៊ីឡាំងលើសពី ២០០០ ស.ម៣ ដល់ ២៩០០ ស.ម៣
-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ៦០ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ៤០ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ២៥ម៉ឺនរៀល។
ឃ. ទំហំស៊ីឡាំងលើសពី ២៩០០ ស.ម៣ ដល់ ៤០០០ ស.ម៣
-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ១លាន ៦០ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១លានរៀល
-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ៦០ម៉ឺនរៀល។
ង. ទំហំស៊ីឡាំងលើសពី ៤០០០ ស.ម៣ ឡើងទៅ
-ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ ២លានរៀល
-ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១លាន ២០ម៉ឺនរៀល
-ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ ៨០ម៉ឺនរៀល៕















