កំឡុងរដូវវស្សានេះភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ការមើលថែទាំរថយន្តអោយបានត្រឹមត្រូវគឺចាំបាច់បំផុតសម្រាប់ម្ចាស់រថយន្តគ្រប់រូប មិនថាជារថយន្តថ្មី ឬមួយទឹកពីស្រុកគេនោះទេ។
តែអ្វីដែលពិបាកឆ្លើយនោះ ថាតើការថែទាំដូចម្តេចទើបហៅថាត្រឹមត្រូវ?
បើយោងតាមអ្នកបច្ចេកទេសពីយានដ្ឋាន តូយ៉ូតា ចំនុចដែលយើងត្រូវពិនិត្យនិងថែទាំមានច្រើនចំនុចរួមមាន៖
- ការលេចជ្រាបទឹកចូលក្នុងរថយន្ត
- ប្រព័ន្ធគ្រឿងក្រោម ៖ កង់ ប្រព័ន្ធកាឡេ ស្បែកហ្រ្វាំង រ៉ូទីល កៅស៊ូកាឡេ និងកៅស៊ូម៉ែត្រចង្កូត…
- ប្រព័ន្ធប្រេង៖ ប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងចង្កូត បាញ់បន្ថែមខ្លាញ់គោជាដើម
ហើយបើចង់លំអិតជាងនេះគឺត្រូវមើលច្រើនរហូតជាង ៣០ចំនុចឯណោះ កន្លែងខ្លះយើងអាចពិនិត្យបានដោយខ្លួនឯង ចំនុចខ្លះទៀតត្រូវការបច្ចេកទេស និងឧបករណ៍គ្រប់គ្រាន់ទើបអាចមើលបាន។
យ៉ាងណាមិញ ដើម្បីធានាបាននូវការថែទាំក៏ដូចជាត្រួតពិនិត្យបានត្រឹមត្រូវ ម្ចាស់រថយន្តទាំងអស់គ្រាន់តែយករថយន្តទៅយានដ្ឋាន តូយ៉ូតា ដើម្បីធ្វើការប្តូរប្រេងម៉ាស៊ីនលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
- ការបញ្ចុះតម្លៃ១៥% លើការផ្លាស់ប្តូរប្រេងម៉ាស៊ីន
- ការពិនិត្យប្រព័ន្ធសុវត្ថិភាពជាង៣០ចំនុចឥតគិតថ្លៃ
- ការពន្យល់ច្បាស់លាស់ពីស្ថានភាពទូទៅនៃរថយន្ត
- ទំនុកចិត្តក្នុងការធ្វើដំណើរមិនថាជិតឬឆ្ងាយ
តោះចាំអ្វីទៀត នាំយករថយន្តទៅទីតាំងណាក៏បាននៃយានដ្ឋានតូយ៉ូតាដើម្បីទទួលបានសេវាកម្មដែលមានគុណភាពខ្ពស់ និងផាសុកភាពរាល់ការធ្វើដំណើរ។
បញ្ជាក់! យានដ្ឋានតូយ៉ូតា ទទួលធ្វើសេវាកម្មសម្រាប់គ្រប់រថយន្តទាំងអស់នៃ TOYOTA & LEXUS មិនថារថយន្តថ្មី ឬមួយទឹកឡើយ។សម្រាប់តម្លៃនៃសេវាកម្មនានា លោកអ្នកអាចទំនាក់ទំនងមកកាន់ ០១៧ ៦៦៦ ១៦៩, ០១៧ ២២២ ៨៥៧
ឬចូលទៅកាន់ Facebook Page ផ្លូវការ https://www.facebook.com/toyotacambodiaaftersales/
សូមអរគុណ