រថយន្ត អ៊ីស៊ូហ្ស៊ុ គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យក្នុងការបម្រើអាជីវកម្ម នៅប្រទេសជប៉ុនជាង១០០ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូត ជាង ២៦ លានគ្រឿង ហើយដែលមានចំណែកទីផ្សារ លេខ១ នៅ៣៩ប្រទេសជុំវិញពិភពលោក។
ក្នុងនោះដែរ ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិជាផ្លូវការពី ក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូល និងចែកចាយរថយន្ដដឹកទំនិញម៉ាក ISUZU ផលិតនៅប្រទេសជប៉ុន និងនាំចូលពីប្រទេសជប៉ុនផ្ទាល់ មកលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលនៅថ្ងៃទី ០៨ កក្កដា ២០២២ នេះ ក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្ពោធដាក់លក់ជាផ្លូវការ រថយន្ត ISUZU ប្រភេទដឹកទំនិញ ចំណុះ ១.៥តោន ស៊េរីថ្មី២០២២ ម៉ូដែល QMR77F នៅអគារតាំងបង្ហាញរបស់ខ្លួន នៅតាមបណ្ដោយសហពន្ធ័រុស្សី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
តាមប្រសាសន៍របស់ លោក ជា ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ(ខេមបូឌា) ក្នុងថ្ងៃសម្ភោធដាក់លក់ជាផ្លូវការនោះ លោក បានបញ្ជាក់ថា រថយន្ត ISUZU ដឹកទំនិញ ១.៥តោន ស៊េរីថ្មី ម៉ូដែល QMR77F នេះមានលក្ខណះពិសេសជាង ម៉ូដែល ១.៥តោន បច្ចុប្បន្នដូចជា៖ ការឌីហ្សាញរូបរាងថ្មីទាំងស្រុង កាប៊ីនធំទូលាយជាងមុន អាចកាច់បាន៥៥ដឺក្រេ កាន់តែស្អាតជាងមុន កៅអីអង្គុយទន់ និងធំជាងមុន ផ្ដល់ផាសុកភាពដល់អ្នកបើកបរ ម៉ាស៊ីនត្រជាក់អូរីហ្ស៊ីន ពីរោងចក្រ ISUZU ទំហំយ៉ាន់កង់ និងសំបកកង់ ធំជាងមុន ងាយស្រួលរកទិញ លើទីផ្សារក្នុងស្រុកខ្មែរ សំបកកង់មានកំរាស់ក្រាស់ជាងមុន ប្រើបានយូរ ប្រើម៉ាស៊ីនសេរីថ្មី ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ ISUZU មានកំលាំងខ្លាំង ១០៥សេះ ស៊ីប្រេងតិច និងមានសំលេងស្ងាត់ល្អ សុវត្ថិភាពខ្ពស់ ធន់នៅក្នុងការដឹកទំនិញធ្ងន់គ្រប់ប្រភេទ និងគ្រប់ស្ថានភាពផ្លូវ។
សូមបញ្ជាក់ថា រថយន្ដដឹកទំនិញ ISUZU គ្រប់ម៉ូដែលទាំងអស់ ដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនខេ (ខេមបូឌា) គឺត្រូវបានផលិតឡើងទាំងស្រុងនៅប្រទេសជប៉ុន ១០០% ។
រថយន្ត ISUZU ម៉ូដែលថ្មីនេះ មានលក់ជាប្រភេទ ក្បាលឡាននិងសាក់ស៊ី ប្រភេទទ្រុងដឹកទំនិញ ប្រភេទទូស្ងួត និងប្រភេទទូក្លាសេជាដើម ដែលសមស្របគ្រប់បែបយ៉ាងតាមតំរូវការរបស់អតិថិជន។
រថយន្ត អ៊ីស៊ូហ្ស៊ុ ដឹកទំនិញស៊េរីថ្មី ចំណុះ ១.៥តោន (១តោនកន្លះ) ម៉ូដែល QMR77F សំរាប់តំលៃ ក្បាលឡាននិងសាក់ស៊ី ត្រឹមតែ ៣៤,៥០០ ដុល្លា ប៉ុណ្ណោះ រួមទាំងមានប្រូម៉ូសិនពិសេសៗ ដូចខាងក្រោម៖
- គូប៉ុង បញ្ចុះតម្លៃរហូតដល់ ១,០០០ ដុល្លា (មានសុពលភាព រហូតដល់ ៣ ខែ)
- កាតប្រេងម៉ាស៊ូត មានតំលៃ ៨៨៨ ដុល្លា
- កញ្ចប់សេវាថែទាំរថយន្ត ដោយឥតគិតថ្លៃ រយៈពេល ១ ឆ្នាំ
- ស្លាកលេខ ក្បាល ២A មួយឈុត
- ថែមជូនការបង្រៀនពីមូលដ្ឋានគ្រឹះនៃការបើកបររថយន្ត អោយស៊ីប្រេងតិច ថែទាំអស់លុយតិច និងសុវត្ថិភាព និងរបៀបថែទាំរថយន្តដឹកទំនិញប្រចាំថ្ងៃ
លើសពីនេះទៅទៀត ក្រុមហ៊ុន ខេ(ខេមបូឌា) ក៏មានយានដ្ធាន ថែទាំជួសជុល រថយន្តដឹកទំនិញដ៏ធំទូលាយ មានឧបករណ៍ជួសជុលទំនើបៗ គ្រប់គ្រាន់ មានប៉ុងដែលអាចលើករថយន្តបានរហូតដល់ ៣០តោន មានគ្រឿងបន្លាស់សុទ្ធ ម៉ាកអ៊ីស៊ូហ្ស៊ុ ជាង១,០០០មុខ ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានតម្លៃសមរម្យ និងមានអ្នកបច្ចេកទេស យន្តការី ដែលមានចំណេះ ជំនាញច្បាស់លាស់ដែលបានបង្ហាត់បង្រៀនពីអ្នកបច្ចេកទេសពី វិស្ករ ISUZU ប្រទេសជប៉ុនផ្ទាល់ផងដែរ។
ពត៌មានលម្អិត អតិថិជនទាំងអស់ អាចទាក់ទងតាមទូរស័ព្ទលេខ៖ 012 858 013 / 023 901 368 ឬ Facebook Page: Isuzu Trucks Cambodia ដែលអគារតាំងបង្ហាញរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) មានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រដំឡើងម៉ូតូហុងដា។ សូមអរគុណ