រថយន្តដែលជាជម្រើសដ៏សាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ

នៅលើទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាភាគច្រើនប្រហែលជាបានចាប់យករថយន្តប្រភេទ SUV ប៉ុន្តែមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើដំណើរនិងដឹកសម្ភាៈប្រើប្រាស់ក្នុងពេលតែមួយគីរថយន្តប្រភេទ MPV ជាជម្រើសដ៏ល្អ។ រថយន្តប្រភេទ MPV នៅក្នុងប្រទេសកម្ពុជាគឺមិនមែនជាប្រភេទរថយន្តដែលពេញនិយមនោះទេនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាក៏មានការលក់ដាច់សមរម្យដែរ។ ចំពោះម៉ាកយីហោដូចជា Toyota, Kia, Mitsubishi និង Maxus ជាប្រភេទរថយន្ត MPV ដែលមានការពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការផ្តល់ជូននូវតម្លៃកាន់តែប្រសើរជាមួយនឹងការថែមជូននូវកញ្ចប់ប្រម៉ូសិនជាច្រើនមុខទៀត ហើយលោកអ្នកក៏ថែមទាំងអាចរីករាយក្នុងការបើកបរបានយ៉ាងពេញចិត្ត។ រថយន្ត ៤ម៉ូឌែលខាងក្រោមនេះដែលវាអាចជួយអោយលោកអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវ៖

១. ម៉ាស៊ីនរថយន្ត Toyota Granvia គឺជារថយន្តដែលបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ ២,៨លីត្រ ៤ស៊ីឡាំង ជាមួយនឹងកម្លាំង ១៣០kW ៣៤០០rpm និង ៤៥០Nm ពី ១៦០០ ទៅ ២៤០០rpm។ វាបានបំពាក់ដោយប្រអប់លេខអូតូ ៦វគ្គ និងផ្តល់ដោយកម្លាំងកង់ក្រោយ។ រថយន្ត Toyota Granvai ជាប្រភេទរថយន្ត ៨កៅអីហើយម៉ូឌែលនេះបានបំពាក់ដោយពូកស្បែក និងកៅអីជួរទី២ ជាប្រភេទ​ Power-reclining រួមនឹង Power-Folding Ottoman។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. បើនិយាយអំពីភាពខ្លាំងនៃម៉ាស៊ីន Turbo ភាពងាយស្រួលក្នុងការរបើកបរ និងការសន្សំសំចៃ រថយន្ត Maxus G50 គឺជាជម្រើសដ៏ល្អហើយម៉ូឌែលនេះក៏មានតម្លៃសមរម្យសម្រាប់ជួរនៃប្រភេទ MPV ដែលបានដាក់លក់ក្នុងតម្លៃត្រឹមតែ ៤៥ ០០០ដុល្លារ។ វាអាចនិយាយបានថាផលិតផលនេះគឺពិតជាថ្លៃថ្នូរ ប្រកួតប្រជែង និងសុវត្ថិភាពសម្រាប់ការបើកបរជាលក្ខណៈគ្រួសារ។ ជាមួយនឹងប្រព័ន្ធសុវត្ថិភាពក៏ដូចជាមុខងារប្រើប្រាស់ទំនើបៗដែលធ្វើអោយម៉ូឌែលនេះក្លាយទៅជារថយន្តដែលមានការប្រកូតប្រជែង ហើយវាក៏មានការធានារហូតដល់រយៈពេល ៥ឆ្នាំផងដែរ។

៣. រថយន្ត Mitsubishi Xpander តម្លៃ ២៩ ៩៩៩ដុល្លារ សម្រាប់ផ្នែកខាងក្រៅនៃម៉ូឌែលនេះវិញគឺពិតជាមានភាពទាក់ទាញច្រើន ដូចជាកំពស់ពីដីខ្ពស់ល្មម និងទំហំកង់។ វាជាប្រភេទរថយន្តដែលមានភាពល្អសាកសមគ្រប់ទីកន្លែង ហើយម៉ូឌែលនេះក៏បំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្តង់ដារផងដែរ។

៤. រថយន្ត Kia Grand Carnival វាបានបំពាក់ដោយកៅអីស្បែកយ៉ាងប្រណីតដែលបានធ្វើអោយអ្នកគ្រប់គ្នាដែលទទួលបាននូវផាសុកភាពនិងអារម្មណ៏មួយប្លែក។ ម៉ូឌែលនេះមានតម្លៃ ៦៦ ៨០០ដុល្លារ ហើយវាជាប្រភេទម៉ាស៊ីនសាំង​​ ៣,៣លីត្រ ផ្តល់នូវកម្លាំង ២៧០សេះ ជាមួយប្រអប់លេខអូតូ ៦វគ្គ។

ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តប្រភេទMPV លោកអ្នកនឹងទទួលបាននូវទំហំទូលាយជាមួយនឹងកៅអី ៣ជួរ។ ជាការពិតណាស់វាពិតជាមានសារៈសំខាន់ក្នុងការដែលអ្នកដឹងពីទំហំនិងតម្លៃដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។ វាមិនមានអ្វីដែលទូលាយនៃផ្នែកខាងក្នុងជាងប្រភេទរថយន្ត MPV ទៀតនោះទេ ប៉ុន្តែវាមានស្ទីលថ្មី ផាសុកភាព និងភាពលេចធ្លោ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម