រថយន្តដ៏ចំណាស់របស់ Bugatti មួយនេះ មានតម្លៃលើសពី ៩លានដុល្លារ

Bugatti Type 57S គឺជារថយន្តដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តបារាំងដែលមានតែចំនួន ៤២គ្រឿងប៉ុណ្ណោះ នៃសតវត្សរ៍មុន។ ហើយបណ្តុំរថយន្តចាស់របស់ Bugatti ពេលនេះកំពុងក្លាយជារបស់ដ៏កម្រ និងមានតម្លៃជាប្រវត្តិសាស្រ្ត ក្នុងការដាក់តាំងបង្ហាញនៅសារមន្ទី។

រថយន្តចាស់នេះ ទើបតែបង្ហាញខ្លួនជាថ្មី បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាង ៥០ ឆ្នាំ។ នៅឆ្នាំ ១៩៦៩ វិស្វករ Bill Turnbull បានទិញរថយន្ត Bugatti Type 57S សេរ៊ីឆ្នាំ ១៩៣៧ ប៉ុន្តែការជួសជុលមិនត្រូវបានបញ្ចប់ឡើយ នៅពេលដែលគាត់ស្លាប់។ដោយការពឹងទុកដោយ Turnbull ថាការងារនេះត្រូវបានគេរំពឹងថានឹងត្រូវបានបន្តនិងបញ្ចប់ដោយម្ចាស់ថ្មីនៃ Type 57S។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានភាពនៃរថយន្ត Type 57S ត្រូវបានរក្សាទុកយ៉ាងល្អ។ ដោយនៅលើផ្នែកខាងក្រៅបានលាបជាពណ៍ខ្មៅ និងបានរចនាបន្ថែមផងដែរ។ ផ្នែកខាងក្នុងនៃឡានក៏ត្រូវបានថែរក្សាយ៉ាងល្អ ដូចជាដៃចង្កូត, កៅអី និងអេក្រង់បង្ហាញ។  ទោះយ៉ាងណាក៏ដោយគ្រឿងលំអស្បែកនៅលើទ្វារទាំងសងខាង និងផ្នែកជំហៀងនៃរថយន្តរងការខូចខាតយ៉ាងខ្លាំង ហើយត្រូវការជួសជុលឡើងវិញ។

រថយន្ត Bugatti Type 57S ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ I8 កម្លាំងសរុប ១៧៥សេះ។ ប្រសិនបើប្រើប្រាស់ Supercharger បន្ថែម បង្កើតកម្លាំងបាន ២០០សេះ និងមានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការដេញថ្លៃរថយន្តម៉ាក Bugatti Type 57S នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ក្នុងទីក្រុងឡុងចក្រភពអង់គ្លេស។ បើគិតជាទឹកប្រាក់សរុបអាចមានតម្លៃចាប់ពី ៦,៧ លានទៅ ៩,៤ លានដុល្លារ ដែលថ្លៃជាងថ្លៃ Bugatti Chiron ដែលមានតម្លៃចាប់ពី ៣ លានដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម