រថយន្តថ្មីខ្លាញ់គោ ឆ្នាំ២០២២ តម្លៃជាង ២ម៉ឺនដុល្លារដែលលោកអ្នកមិនគួរមើលរំលង

ក្រោមបរិប័ទ្មមនុស្សសម័យថ្មី ការជ្រើសរើសរថយន្តសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃពិតជារឿងសំខាន់ តួរយ៉ាងបើយើងងាកទៅមើលពីទីផ្សាររថយន្ត Compact SUV ឬ SUV ខ្នាតតូចពិតជាមានការប្រគួតប្រជែងកាន់តែខ្លាំង ប៉ុន្តែបើទោះបីជាមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ Toyota Raize 2022 មានកត្តាជាច្រើនដែលជួយអោយរថយន្ត SUV ៥កៅអីនេះ ឈរនៅចំណាត់ថ្នាក់លេខ១ ដែលក្រុមគ្រួសារ និងយុវវ័យគ្រប់រូបគួរពិចារណា ជាក់ស្តែងដូចជារូបរាងនៃការរចនា គុណភាព បច្ចេកវិទ្យា ភាពសន្សំសំចៃ និងជាពិសេសគឺតម្លៃ ចាប់ពី ២៦ ៥០០ដុល្លារឡើងទៅប៉ុណ្ណោះ។

១. រូបរាងនៃផ្នែកខាងក្រៅ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយអំពីការរចនានៃរូបរាងផ្នែកខាងក្រៅ ដូចដែលបានឃើញជាក់ស្តែង Toyota Raize ពិតជាមានភាពរឹងម៉ាំ ទាន់សម័យ និងស៊ីវីល័យ ដោយរថយន្តនេះបានប្រើប្រាស់ជាមួយគ្រោងឆ្អឹងដែលជារបកគំហើញថ្មី DNGA សមស្របតាមតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ និងបានបំពាក់ជាមួយចង្កៀងមុខប្រភេទ LED ភ្ជាប់ដោយមុខងារបិទ/បើកដោយស្វ័យប្រវត្តិ និងមុខងារ Follow Me Home គួបផ្សំជាមួយអំពូលបំភ្លឺពេលថ្ងៃ DRL ប្រភេទ LED យ៉ាងទាន់សម័យ។ រីឯផ្នែកចំហៀងនៃរថយន្ត Toyota Raize 2022 នេះ បានបំពាក់មកជាមួយថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ហើយកញ្ចក់ទាំងសងរបស់វា ក៏អាចធ្វើការបញ្ជាក្តោប និងសារ៉េដោយថាមពលអេឡិចត្រូនិចផងដែរ។ មិនតែប៉ុណ្ណោះ សូម្បីចង្កៀងក្រោយក៏ជាប្រភេទ LED នឹងមានចលនាស្របគ្នាជាមួយផ្នែកខាងមុខ និងជំហៀងផងដែរ។

២. ទំហំ ផ្នែកខាងក្នុង និងប្រព័ន្ធកម្សាន្ត

រថយន្តនេះមានប្រវែងបណ្តោយ ៤ ០៣០មម, ទទឹង ១ ៧១០មម, កម្ពស់ ១ ៦៣៥មម, គម្លាតកង់មុខក្រោយ ២ ៥២៥មម និងមានកម្ពស់ពីដី ២០០មម វាបានផ្តល់អោយកាប៊ីនផ្នែកខាងក្នុងមានទំហំធំទូលាយ សមស្របសម្រាប់សមាជិក ៥នាក់ បើទោះបីជាមើលពីខាងក្រៅតូចច្រឡឹងក៏ពិតមែន។ ហើយក្រឡេកទៅមើលខាងក្នុងកាប៊ីននៃរថយន្តវិញ វាបានប្រើប្រាស់ជាមួយពណ៌ខ្មៅ បែបស្ព័រ លាយជាមួយស្បែក និងក្រូម៉េ ដែលបង្កើននូវប្រណិតភាព និងផាសុកភាព។

ទន្ទឹមនឹងមានភាពប្រណិត និងផាសុកភាពនេះ វាក៏បានបំពាក់ជាមួយ កៅអីស្ពែកលាយកាំម្ញីរចនាបែបស្ព័រ, ដៃចង្កូតស្រោបដោយស្បែក ៣ប្រឡោះ, ប៊ូតុង Start/Stop, កុងទ័រ TFT ថ្មីប្រភេទឌីជីថល ទំហំ ៧អ៊ីញ អាចផ្លាស់ប្តូរការរចនាកុងទ័របានចំនួន ៤បែប ទៅតាមចំណង់ចំនូលចិត្ត, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល រួមជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិផងដែរ។

៣. ប្រព័ន្ធសុវត្ថិភាព

លើសពីនេះ បើក្រឡេកទៅមើលប្រព័ន្ធសុវត្ថិភាពវិញ Toyota Raize ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏សំខាន់ៗ ក្នុងការផ្តល់នូវសុវត្ថិភាព និងភាពជឿជាក់សម្រាប់ម្ចាស់រថយន្តគ្រប់រូប ដែលរួមមាន៖

  • ប្រព័ន្ធកាំម៉េរាជំនួយពេលថយក្រោយ និងប្រព័ន្ធជំនួយការចូលចត Parking Assist ដែលផ្តល់នូវរូបភាពច្បាស់ និងសុវត្ថិភាព
  • ប្រព័ន្ធជំនួយពេលចេញពីចំណត Rear Cross Traffic Alert (RCTA)ជួយផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង Blind Spot Monitoring (BSM) ដោយជួយផ្តល់សារជាសម្លេង និង ពន្លឺនាចុងកញ្ចក់មើលក្រោយ
  • ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត High-Start Assist Control (HAC)ដោយជួយមិនអោយរថយន្តរអិលថយក្រោយក្នុងលក្ខណទីចំណោតខ្ពស់ ឬស្ពានជាដើម ដោយរក្សានាទីសុវត្ថិភាពបន្ទាប់ពីដកជើងចេញពីហ្វ្រាំង ទៅហ្គែរ

  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលជាន់ហ្រ្វាំងបន្ទាន់ Emergency Brake System (EBS)
  • ប្រព័ន្ធហ្វ្រាំង Anti-Lock Brake System (ABS) ដោយជួយមិនអោយហ្វ្រាំងអូសកង់នៅពេលបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ EBD
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង Vehicle Stability Control (VSC)
  • ប្រព័ន្ធចាក់សោរទ្វារថយន្តស្វ័យប្រវត្តិ Speed Auto Door Lock
  • និងពោងសុវត្ថិភាពចំនួន ៨ចំណុច ការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ។

៤. កម្លាំងម៉ាស៊ីន

រថយន្ត Toyota Raize ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ១.០លីត្រ អាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំងបង្វិល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គ CTV ឬក៏អាចប្រើប្រាស់ជាមួយ Paddle Shift ដែលជាមុខងារផ្លាស់ប្តូរលេខលើដៃចង្កូត ក្នុងការថែមថយលេខបានយ៉ាងងាយស្រួលផងដែរ។ លើសពីនេះបើទោះបីជារថយន្តនេះដំណើរការម៉ាស៊ីនសាំងចំណុះ ១.០លីត្រ ប៉ុន្តែ Turbocharged បានជួយអោយម៉ាស៊ីនស្ទុះខ្លាំង និងសន្សំសំចៃផងដែរ ដោយបើកបរចម្ងាយ ១០០គីឡូម៉ែត្រ វាស៊ីប្រេងជាមធ្យមត្រឹមតែ ៥-៦លីត្រប៉ុណ្ណោះ ដែលជាតួរលេខសន្សំសំចៃខ្ពស់ ស័ក្កសម និងអាចបំពេញតម្រូវការបានគ្រប់ស្ថានភាពផ្លូវ និងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ដូចដែលបានលើកឡើងខាងលើ រថយន្ត Toyota Raize ឆ្នាំ ២០២២ មានតម្លៃចាប់ពី ២៦ ៥០០ដុល្លារឡើងទៅ ជាមួយជាមួយជម្រើសពណ៌តួរខ្លួនចំនួន ២ប្រភេទគឺប្រភេទធម្មតា និងប្រភេទ Two-tone ដំបូលខ្មៅ។ ទាំងរូបរាងនៃការរចនាយ៉ាងទាក់ទាញ គុណភាព ប្រណិតភាព បច្ចេកវិទ្យា ភាពសន្សំសំចៃ និងតម្លៃ ទាំងនេះជាគុណតម្លៃដែលមានតែមួយគត់នៅលើរថយន្ត Toyota Raize ឆ្នាំ ២០២២។ ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃរថយន្ត Compact SUV ស៊េរីថ្មីនេះ លោកអ្នកអាចអញ្ជើញទៅអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  និងតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម