រថយន្តថ្មីនឹងកាន់តែមានប្រជាប្រិយភាព និងសុវត្ថិភាពខ្ពស់ ខណៈដែលរដ្ឋាភិបាលបានជូនដំណឹងអំពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាតក្នុងប្រទេសកម្ពុជា

ប្រភពរូបភាព៖ Facebook

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ផូនបានសង្កេតឃើញថា មានរថយន្តលក្ខណៈគ្រួសារជជុះមួយចំនួនបានកែច្នៃខុសស្តង់ដារ បច្ចេកទេស និងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពយានយន្ត និងកែប្រែអត្តសញ្ញាណយានយន្ត។ ដើម្បីធានានូវសុវត្ថិភាព និងការត្រួតពិនិត្យអត្តសញ្ញាណយានយន្តនៅលើដងផ្លូវ ក្រសួងបានជូនដំណឹងដល់ម្ចាស់យានដ្ឋានគ្រប់ប្រភេទទាំងអស់ថា រាល់រថយន្តដែលបានកែច្នៃដូចជា ដៃចង្កូត គ្រឿងក្រោម សាក់ស៊ី និងតួដោយគ្មានការអនុញ្ញាតពីក្រសួង គឺនឹងមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីយានយន្តឡើយ និងមិនបំពាក់ស្លាកលេខឱ្យនោះទេ។ យានដ្ឋានដែលបានកែច្នៃ ឬដំឡើងស៊េរីរថយន្តដែលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពរថយន្ត ហើយមិនបានចុះបញ្ជីត្រឹមត្រូវនោះ ក្រសួងនឹងចាត់វិធានការចុះបិទ និងផ្អាកអាជីវកម្មនៅទីតាំងតែម្តង។

ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ផូន

នេះគឺជាការព្រមានដល់ម្ចាស់យានដ្ឋាននៅទូទាំងប្រទេស ដើម្បីឱ្យបញ្ឈប់ការកែច្នៃយានយន្តខុសនឹងស្តង់ដារបច្ចេកទេស និងខុសច្បាប់ ដែលប្រឈមនឹងការបិទយានដ្ឋាន។ រថយន្តដែលបានកែច្នៃមួយចំនួនដូចជា Lexus ស៊េរីចាស់ ឬ Toyota Prius ស៊េរីចាស់ៗឆ្នាំ២០០៤, ២០០៦ ត្រូវបានគេដឹងថាវាអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយ និន្នាការថ្មីសម្រាប់ប្រជាជនកម្ពុជាសព្វថ្ងៃនេះ គឺកំពុងស្វែងរករថយន្តថ្មី ដែលផ្តល់នូវតម្លៃសមរម្យ និងលក្ខខណ្ឌបច្ចេកទេសស្តង់ដារល្អត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ម៉ាករថយន្តថ្មីដូចជា Toyota, Ford, MG, Mazda,…. ដែលមានការចុះបញ្ជីការត្រឹមត្រូវពីក្រសួង បានផ្តល់នូវតម្លៃសមរម្យ ផាសុខភាព និងសុវត្ថិភាពខ្ពស់ ព្រោះរថយន្តថ្មីទាំងអស់គឺត្រូវបានត្រួតពិនិត្យលក្ខណៈស្តង់ដារបច្ចេកទេសយានយន្តទាំងអស់មុននឹងដឹកជញ្ផូនដល់អតិថិជន ដោយទទួលបានការបញ្ផាក់តាមរយៈសញ្ញាសុវត្ថិភាព S Mark Safety ពីវិទ្យាស្ថាន ISC ដែលបង្ហាញពីការត្រួតពិនិត្យយ៉ាងល្អត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏ទទួលបានការធានារយៈពេល៣ឆ្នាំផងដែរ ដែលធ្វើឱ្យអ្នកទិញ កាន់តែមានទំនុកចិត្ត។

រថយន្តស៊េរីថ្មីដ៏ពេញនិយមដូចជា Toyota Hilux Revo, Ford Raptor, MG ZS, Mazda CX5,… មានតម្លៃចាប់ពីជាង ៣០ ០០០ដុល្លារឡើងទៅ បានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាព, បច្ចេកវិទ្យាទំនើបចុងក្រោយ, សន្សំសំចៃខ្ពស់, មានកម្លាំងខ្លាំង, មានភាពធំទូលាយ និងអាចទុកចិត្តបានគ្រប់ការបើកបរ។ ដូច្នេះ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារក្នុងអំឡុងពេលធ្វើដំណើរ ប្រហែលជារថយន្តថ្មីអាចជាជម្រើសដ៏ល្អសម្រាប់អ្នក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម