[បរទេស] រថយន្តថ្លៃបំផុតទាំង ៥ លើពិភពលោកដែលអាចទិញបានក្នុងឆ្នាំ ២០២៣ នេះ បើទោះជាកន្លងមកមានរថយន្តជាច្រើនដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោកក៏ដោយ ប៉ុន្តែភាគច្រើនត្រូវបានផលិតក្នុងចំនួនតិចតួចបំផុត និងម៉ូដែលជាច្រើនទៀតក៏ត្រូវបានបញ្ឈប់ផងដែរ ។ ខាងក្រោមនេះ ជារថយន្តមានតម្លៃថ្លៃទាំង ៥ ដែលអាចរកទិញបាននៅក្នុងឆ្នាំ ២០២៣៖
Bugatti Chiron SuperSport គឺជារថយន្តដែលបានផលិតក្នុងចំនួនមានកំណត់ត្រឹម ៥០០ គ្រឿងប៉ុណ្ណោះ ដែលមានសម្រាប់អតិថិជនជុំវិញពិភពលោក ដំណើរការដោយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ Quad-turbocharged មានកម្លាំង ១ ៥០០ សេស ហើយត្រូវបានគេស្គាល់ថាជារថយន្តដែលលឿនបំផុតមួយក្នុងពិភពលោកជាមួយតម្លៃលក់ ៣ ៣០០ ០០ ដុល្លារ (3,300,000$)
Ferrari SF90 Stradale ត្រូវបានបំពាក់ដោយម៉ាស៊ីន plug-in Hybrid ចំណុះ ៤,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ ដែលអាចផលិតកម្លាំបាន ១ ០០០ រត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ ជាមួយតម្លៃលក់ ៥៥៨ ០០០ ដុល្លារ ។
Lamborghini Aventador រថយន្តទំនើបនេះនៅតែរក្សាកំណត់ត្រាជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកដែលនៅតែអាចទិញបាននៅឆ្នាំ ២០២៣ ជាមួយនឹងម៉ាស៊ីនចំណុះ ៦,៥ លីត្រ V12 អាចផលិតកម្លាំងបាន ៧៧០ សេស មានតម្លៃលក់ ៥៥០ ៥៤២ ដុល្លារ ។
Rolls-Royce Phantom ត្រូវបានគេចាត់ទុកថាជារថយន្តប្រណិតបំផុតដែលមហាសេដ្ឋីជាច្រើនជុំវិញពិភពលោកជ្រើសរើសប្រើប្រាស់ មានទាំងប្រភេទកង់ធម្មតា និងវែង (Extended Wheelbase) ប្រើប្រាស់នៅម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ V12 មានកម្លាំង ៥៧១ សេស ខណៈតម្លៃលក់ចាប់ពី ៤៥៧ ៧៥០ ដុល្លារឡើងទៅ ។
Ferrari 812 GTS ជារថយន្តដែលអាចបើក-បិទដំបូលបាន បំពាក់ដោយម៉ាស៊ីនចំណុះ ៦,៥ លីត្រ V12 ដែលមានកម្លាំងអតិបរមា ៨០០ សេស រត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង តិចជាង ៣ វិនាទី មានតម្លៃលក់ ៤១០ ៥១៦ ដុល្លារ ៕