ក្រុមហ៊ុន Lynk & Co និង Nio បានបង្ហាញថារថយន្តដែលផលិតនៅប្រទេសចិនពិតជាមានសមត្ថភាពប្រកួតប្រជែងនៅកម្រិតពិភពលោក។ នេះធ្វើតាមការទទួលបានចំណាត់ថ្នាក់កំពូលនៃរថយន្ត SUV Lynk & Co 01 និង Nio ES8 ដែលសម្រេចបាននៅក្នុងការធ្វើតេស្តសុវត្ថិភាពរបស់ Euro NCAP ពោលគឺចំណាត់ថ្នាក់ផ្កាយ ៥។
Lynk & Co 01 ទទួលបានលទ្ធផលល្អគួរឱ្យភ្ញាក់ផ្អើលក្នុងករណីខ្លះទទួលបានពិន្ទុខ្ពស់ជាងរថយន្ត Audi Q4 e-tron និង Volkswagen ID.4 ។ វាទទួលបានពិន្ទុ ៩៦% (ឬ ៣៦,៨ ក្នុងចំណោម ៣៨ ពិន្ទុ) នៅក្នុងតេស្តការពារអ្នកដំណើរពេញវ័យ។ រីឯការពារសុវត្ដិភាពកុមាអាយុក្រោម ១០ទទួលបានពិន្ទុ ៨៧% និង ៨១% សម្រាប់មុខងារជំនួយសុវត្ថិភាព។
ចំណែក Nio ES8 ទទួលបានពិន្ទុ៨២% នៅក្នុងតេស្តការពារអ្នកដំណើរពេញវ័យ រីឯការពារសុវត្ដិភាពកុមាអាយុក្រោម ១០ទទួលបានពិន្ទុ ៨៤% និង ៩២% សម្រាប់មុខងារជំនួយសុវត្ថិភាព។
បន្ថែមពីនេះអគ្គលេខាធិការ Euro NCAP លោក Michiel van Ratingen បាននិយាយថា“ រលកនៃរថយន្តថ្មីដែលផលិតនៅប្រទេសចិននៅទ្វីបអឺរ៉ុបកំពុងបង្ហាញវត្តមានបណ្តើរ តួរយ៉ាងដូចជា BYD, Xpeng, DFSK, Seres ប៉ុន្តែវាមិនទាន់អាចឈានដល់កម្រិតសុត្តិភាពរបស់ទ្វីបអឺរ៉ុបនៅឡើយ”៕