កាលពីចុងសប្ដាហ៍កន្លងទៅ រថយន្តចំនួន ២១ គ្រឿង ដែលជារបស់ Paul Walker តួអង្គក្នុងរឿង Fast and Furious ដ៏ល្បីល្បាញនោះ ត្រូវបានដាក់លក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃប្រចាំឆ្នាំ Barrett-Jackson Scottsdale Auction។
សរុបទៅរថយន្តទាំង ២១ គ្រឿងអាចដេញថ្លៃបាន ២,៣៣ លានដុល្លារ។ ប្រាក់ចំណូលដែលបាននឹងត្រូវប្រគល់ទៅឲ្យកូនស្រីលោក Paul Walker គឺ Meadow Walker ដែលមានវ័យ ២១ ឆ្នាំ ហើយនាងជាអ្នកគ្រប់គ្រងមូលនិធិ Paul Walker Foundation។
រថយន្តដែលមានតម្លៃខ្លាំងគេក្នុងចំណោមនោះគឺ BMW M3 Lightweight ស៊េរីឆ្នាំ ១៩៩៥ ដែលជារថយន្តកម្រមួយ ទើបជិះបានចម្ងាយ ៤៦០០ ម៉ាយ ហើយវាលក់បាន ៣៨៥ ០០០ ដុល្លារ។ វាគឺជារថយន្តមួយក្នុងចំណោមរថយន្តទាំង ៥ ដែល Paul Walker កាន់កាប់ ហើយរថយន្តនេះដែរមានផលិតត្រឹម ១២៦ គ្រឿងប៉ុណ្ណោះក្នុងលោក។ រថយន្ត BMW M3 Lightweight បួនគ្រឿងផ្សេងទៀតរបស់ Paul លក់បានក្នុងតម្លៃចន្លោះពី ២២០ ០០០ ដុល្លារ ទៅ ២៥៨ ៥០០ ដុល្លារ៕