រថយន្តបើកបរដោយខ្លួនឯងរបស់ General Motors ត្រូវ​បាន​ហាម​ឃាត់នៅទូទាំងសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ Cruise Self-driving car ដែលជាក្រុមហ៊ុនរថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន General Motors ត្រូវបានរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចេញបម្រាបស្នើសុំឲ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅសហរដ្ឋអាមេរិក ដែលបណ្តាលមកពីគ្រោះថ្នាក់ជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ នាយកដ្ឋានយានយន្ដរដ្ឋកាលីហ្វ័រញ៉ា (DMV) បាននិយាយថា រថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Cruise គឺជាហានិភ័យ និងមិនមានសុវត្ថិភាពសម្រាប់សហគមន៍ ហើយក្រុមហ៊ុនបាន “បំភ្លៃ” សុវត្ថិភាពនៃបច្ចេកវិទ្យា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះផងដែរ ក្រុមហ៊ុន Cruise បាននិយាយថា “អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនាពេលនេះគឺត្រូវចាត់វិធានការដើម្បីកសាងទំនុកចិត្តសាធារណៈឡើងវិញ”។ “ក្នុងស្មារតីនោះ យើងបានសម្រេចចិត្តផ្អាកប្រតិបត្តិការបើកបរដោយស្វ័យប្រវត្តិ ដើម្បីចំណាយពេលពិនិត្យឡើងវិញនៅប្រព័ន្ធនេះ “។

មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតរបាយការណ៍បន្ថែមចំនួន ៥ នៃរថយន្តបើកបរដោយខ្លួនឯង Cruise self-driving ទាក់ទងនឹងការហ្វ្រាំងមិនត្រឹមត្រូវដែលបណ្តាលឲ្យគាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម