រថយន្តប្រណីតរបស់ម៉ាឡេស៊ីបង្ហាញមុខជាផ្លូវការ តម្លៃជាង ៣០ម៉ឺនដុល្លារ

ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ PACE ឆ្នាំ ២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ Bufori ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី បាន​​ដាក់​បង្ហាញ​រថយន្ត​ចំនួន​បួន​ម៉ូដែល ក្នុង​នោះ​មាន​​ប្រភេទ Sedan ប្រណីត​ម៉ូដែល Geneva និង​​បី​ទៀត​ជា​រថយន្ត​ប្រភេទ​ស្ព័រ។

ចំពោះ​រថយន្ត​ Geneva ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ។ វា​គឺ​ជា​រថយន្ត​ទ្វារ​បួន​ដែល​ប្រណីត​មិន​ចាញ់​រថយន្ត Rolls-Royce នោះ​ឡើយ។ នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត អតិថិជន​អាច​ធ្វើ​ការ​កុម្ម៉ង់​ការ​រចនា​តាម​ចិត្ត​ចង់ ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ស្បែក​គុណភាព​ខ្ពស់។ បន្ថែម​ពី​នេះ​ក៏​អាច​ដាក់​នូវ​ទូ​ទឹកកក ម៉ាស៊ីន​ឆុង​កាហ្វេ កម្រាល​ព្រំ ប្រព័ន្ធ​ម៉ាស្សា និង​ប្រអប់​ស៊ីហ្គា​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ប្រណីត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន ៣,៦ លីត្រ ៦ ស៊ីឡាំង និង ៦,៤ លីត្រ ៨ ស៊ីឡាំង ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ ដែល​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៣៩២ ០០០ ដុល្លារ​​ឯណោះ។ រថយន្ត​របស់​ Bufori មាន​តម្លៃ​ថ្លៃ ដោយ​សារ​ដំឡើង​ដោយ​ផ្ទាល់​ដៃ និង​ចំណាយ​ពេល​ចន្លោះ ៣ ៥០០ ម៉ោង ទៅ ៩ ពាន់​ម៉ោង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម