រថយន្តប្រើអគ្គិសនីសុទ្ធរបស់ Ferrari អាចនឹងកើតក្រោយឆ្នាំ ២០២៥

និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្មីៗ​នេះ លោក Louis Camilleri ជា​នាយក​ប្រតិបត្តិ​ Ferrari បាន​​បង្ហើប​ឲ្យ​ដឹង​អំពី​គោលដៅ​បញ្ចេញ​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​នៅ​ក្រោយ​ឆ្នាំ ២០២៥។

លោក Louis បាន​និយាយ​ដូច​នេះ​ថា ៖ “ញាណ​ខ្ញុំ​ប្រាប់​ថា​ រថយន្ត​អគ្គិសនី​អាច​នឹង​ចេញ​មុខ​នៅ​ក្រោយ​ឆ្នាំ ២០២៥។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​ម៉ាក​រថយន្ត​នេះ​​​​អូស​បន្លាយ​ការ​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ ដោយ​សារ​តែ​បច្ចេកវិទ្យា​នៃ​អាគុយ​មិន​ទាន់​ដល់​ចំណុច​ដែល​ក្រុមហ៊ុន​ទាមទារ​នៅ​ឡើយ។ មាន​ន័យ​ថា​បញ្ហា​ទាក់ទង​នឹង​ការ​សាក​ថ្ម​យឺត​យ៉ាវ​នៃ​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន។

លោក​នាយក​ប្រតិបត្តិ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​គឺ​កំពុង​តែ​សិក្សា​លើ​រថយន្ត​ស្ព័រ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។

សម្រាប់​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ Ferrari នឹង​បន្ត​អភិវឌ្ឍន៍​រថយន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ Hybrid ដដែល។ ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​ថា​នៅ​ត្រឹម​ឆ្នាំ ២០២២ ​ក្នុង​ចំណោម​​​ចំនួន​រថយន្ត​ដែល​លក់​ចេញ​​សរុប មាន ៦០% នឹង​ជា​រថយន្ត​ Hybrid (ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន បូក​នឹង​ម៉ូទ័រ​អគ្គិសនី)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម