រថយន្តភីកអាប់ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា

រថយន្តគឺជាតម្រូវការរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃសម្រាប់ការធ្វើដំណើរ និងការបំពេញការងារនានារបស់ពួកគេ។ ការស្វែងរករថយន្តដែលមានតម្លៃសមរម្យគឺជារឿងធម្មតា ព្រោះមិនមែនមនុស្សគ្រប់គ្នាអាចទិញរថយន្តថ្មីក្នុងតម្លៃខ្ពស់នោះទេ។ នៅក្នុងប្រទេសកម្ពុជាយើង មានរថយន្តនាំចូលជាច្រើនម៉ាកច្រើនម៉ូឌែល ហើយលោកអ្នកពិតជាអាចស្វែងរករថយន្តដែលនាំចូលល្អបំផុតពីហាងលក់រថយន្តថ្មី និងទីផ្សាររថយន្តមួយទឹក។ ទោះយ៉ាងណាក៏ដោយ វាពិតជាមានការប្រថុយប្រថានខ្ពស់ក្នុងការទិញរថយន្តមួយទឹក ពីព្រោះអ្នកមិនដឹងពីស្ថានភាពឬប្រវត្តិចាស់ៗរបស់រថយន្តឡើងដែលជាហេតុអាចជារថយន្តធ្លាប់មានគ្រោះថ្នាក់ ឬការកែច្នៃផ្សេងៗ ដែលអាចមានបញ្ហាលក្ខណៈពិសេសសុវត្ថិភាពមិនដំណើរការ។ ជាពិសេសរថយន្តភីកអាប់ អ្នកមិនគួរទិញរថយន្តដែលប្រើរួចទេ ព្រោះរថយន្តប្រភេទនេះប្រើសម្រាប់ដឹកការងារអាជីវកម្ម ការអូសទាញ ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ដូច្នេះអ្នកត្រូវស្វែងរករថយន្តភីកអាប់ថ្មីដែលផ្តល់នូវកម្លាំងខ្លាំង និងតម្លៃសមរម្យ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកអំពីរថយន្តភីកអាប់ចំនួន ៣ ម៉ូឌែលដែលមានតម្លៃសមរម្យក្នុងប្រទេសកម្ពុជា ដើម្បីជួយអ្នកជ្រើសរើសរថយន្តដែលល្អបំផុតសម្រាប់ការប្រើប្រាស់។

១. រថយន្ត Mitsubishi Triton បានមកជាមួយនឹងការរចនាបែបទាន់សម័យដែលបង្ហាញពីគំនិតដ៏ល្អ។ វាមានតម្លៃត្រឹមតែ ៤៤ ៥០០ ដុល្លារប៉ុណ្ណោះ និងមានការធានារយៈពេល ៣ឆ្នាំ ជាមួយការថែមជូននូវ កម្រាលជើង និងសេវាធ្វើស្លាកលេខ។ Mitsubishi Triton បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ តួបូដែលផ្តល់ថាមពល ១៨១សេះ។ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អនៅលើផ្លូវបែប off-road ជាមួយរថយន្តប្រភេទប៉ុង២ AWD និងប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា កាមេរ៉ានិងសេនស័រ, ប្រព័ន្ធហ្វ្រាំង ABA, EPS និងពោងសុវត្ថិភាព៧គ្រាប់។ ផ្នែកខាងក្នុង និងកន្លែងដាក់ជើងគឺទូលាយល្អ បូករួមជាមួយនឹងមុខងារទំនើបៗបន្ថែមទៀតដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរ និងអ្នកដំណើរប្រកបដោយផាសុកភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. រថយន្ត Maxus T90 ជាម៉ាកយីហោរបស់ចក្រភពអង់គ្លេសដែលផ្តល់នូវបច្ចេកវិទ្យាថ្មីទំនើប ជាមួយនឹងតម្លៃសមរម្យត្រឹមតែ ៤៤ ៩៩០ ដុល្លារប៉ុណ្ណោះ និងថែមជូនកាដូរជាច្រើនដូចជា Sportbarក្រោយ, កម្រាលជើង, បិទស្កុតUVការពារកម្តៅ, ផ្លាកលេខខ្លី បូករួមទាំងការធានាលើគុណភាពរយៈពេល ៣ ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។ Maxus T90 ភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ 2.0T តួបូភ្លោះ (Bi-turbo) និងប្រអប់លេខអូតូ៧វគ្គ ដែលផ្តល់ថាមពល ១៦០Kw និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ទន្ទឹមនឹងនេះ Maxus T90 ក៏មានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ សរ ខ្មៅ ក្រហម និងប្រផេះ ដែលអ្នកទិញអាចលេងស្ទីលប្ដូរស្ទាយបានតាមបំណងជាមួយនឹងគ្រឿងតុបតែងបន្ថែមជាច្រើនដើម្បីធ្វើឱ្យកាន់តែកាចនិងទាក់ទាញ។

៣. រថយន្ត Nissan Navara តម្លៃរបស់វាចាប់ផ្តើមពី ៥៣ ៥០០ដុល្លារ ហើយការរចនារូបរាងផ្នែកខាងក្រៅដ៏ល្អ និងពិសេសសម្រាប់អ្នកប្រើប្រាស់។ បច្ចេកវិទ្យាថ្មីដែលបំពាក់នៅលើ Nissan Navara ធ្វើឱ្យវាកាន់តែមានថាមពលខ្លាំងពីម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ដែលផ្តល់កម្លាំង ១៤០kw និងកម្លាំងរមួល ៤៥០Nm។ ការបើកបរកាន់តែល្អក្នុងស្ថានភាពផ្លូវ off-road ជាមួយនឹងប្រភេទប៉ុង២ 2WD និងជន្ទាសក្រោមរឹងមាំល្អ។ លក្ខណៈពិសេសនៃមុខងារប្រើប្រាស់ដូចជា ប្រព័ន្ធសោរឆ្លាតវៃ, ផ្នែកខាងក្នុងបំពាក់ដោយពូកស្បែក, កៅអីអូតូ, អេក្រង់កម្សាន្តទំហំ8អ៊ីញ អាចភ្ជាប់ជាមួយប៊្លូធូស និងប្រព័ន្ធបំពងសំឡេង ដែលអាចធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរអាចរីករាយ និងទទួលបានផាសុកភាពនៅពេលអ្នកជិះរថយន្ត Nissan Navara ។

នៅក្នុងប្រទេសកម្ពុជា ការលក់និងទិញរថយន្តគឺមានសំទុះណាស់ ព្រោះវាជាតម្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃ។ រថយន្តជាច្រើនប្រភេទដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសរថយន្តប្រភេទភីកអាប់ ប៉ុន្តែម៉ូដែលរថយន្តដែលបានរៀបរាប់ខាងលើគឺមានតម្លៃសមរម្យបំផុត និងល្អក្នុងការបើកបរ អមនឹងការការធានាដ៏ត្រឹមត្រូវ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តភីកអាប់ថ្មីដែលមានតម្លៃសមរម្យ នោះអ្នកអាចពិនិត្យមើលម៉ូឌែលទាំង៣ខាងលើ និងបើកសាកល្បងនៅអគារតាំងបង្ហាញរថយន្តរបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម