រថយន្តភីកអាប់របស់ចិនទើបបង្ហាញថ្មី ចង់ស្ថិតនៅតំណែងកំពូលទាំង ៣ ក្នុងលោក

ក្រុមហ៊ុន​រថយន្ត​ចិន Great Wall បាន​បង្ហាញ​ចេញ​រថយន្ត​ភីកអាប់​ថ្មី​របស់​ខ្លួន​ជា​ម៉ូដែល P Series ដោយ​​នឹង​ដាក់​លក់​នៅ​ទីផ្សារ​ទាំង​អស់​លើ​ពិភពលោក​ដែល​មាន​អ្នក​តំណាង​ចែក​ចាយ​ Great Wall តាំង​ទី។

Great Wall មាន​មហិច្ឆតា​​ចង់​ធ្វើ​ឲ្យ P Series ​ក្លាយ​ជា​រថយន្ត​ភីកអាប់​ ១ ក្នុង​ចំណោម​រថយន្ត​ភីកអាប់​​ល្អ​ដាច់​គេ​ទាំង ៣ (Top 3) ក្នុង​លោក។ P Series នឹង​ត្រូវ​ប្រជែង​ជា​មួយ​គូ​ប្រជែង​មក​ពី Toyota, Ford និង​ម៉ាក​ជា​ច្រើន​ទៀត។ ភីកអាប់​នេះ​បាន​កំណត់​គោលដៅ​ថា​នឹង​លក់​ឲ្យ​បាន ២០ ម៉ឺន​គ្រឿង​​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត P Series ប្រើ​ប្រាស់​ម៉ាស៊ីន Turbocharged ចំណុះ ២,០ លីត្រ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​អូតូ ៨ វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ Great Wall បាន​ឲ្យ​ដឹង​ថា P Series នឹង​មាន​បំពាក់​មុខងារ​សុវត្ថិភាព​ជា​ច្រើន ជា​មួយ​មុខងារ​ទំនើបៗ​ដូច​ជា​កាមេរ៉ា​មើល​ជុំវិញ ៣៦០ ដឺក្រេ, មុខងារ​ឲ្យ​សញ្ញា​ពេល​បើក​ខុស​គន្លង, ការ​បញ្ជា​ដោយ​សំឡេង និង Adaptive Cruise Control ជា​ដើម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម