រថយន្តភីកអាប់ Hyundai នឹងប្រើម៉ាស៊ីនប្រភេទនេះ

រថយន្ត​ភីកអាប់​ដំបូង​របស់​ Hyundai អាច​នឹង​បង្ហាញ​ខ្លួន​នៅ​អំឡុង​ឆ្នាំ ២០២១ ខាង​មុខ ហើយ​នៅ​ពេល​នេះ​គេ​បាន​ដឹង​មុន​ថា​រថយន្ត​នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រភេទ​ណា។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ CarsGuide។

គេ​បាន​ដឹង​ព័ត៌មាន​នេះ​នៅ​អំឡុង​ការ​ប្រកាស​ចេញ​រថយន្ត Genesis GV80 ដែល​ជា​រថយន្ត SUV ប្រណីត​ដំបូង​របស់​ក្រុមហ៊ុន Genesis ហើយ Genesis នេះ​ដែរ​ជា​​ក្រុមហ៊ុន​សាខា​របស់ Hyundai។ Genesis GV80 ប្រកាស​ចេញ​នៅ​កូរ៉េ​ខាង​ត្បូង​ជា​មួយ​ម៉ាស៊ីន​ម៉ាស៊ូត Turbo ចំណុះ ៣,០ លីត្រ កម្លាំង ២៧៨ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់​ទីផ្សារ​អាមេរិក​ម៉ាស៊ីន​ម៉ាស៊ូត​លើ​រថយន្ត​​​​ធម្មតា​មិន​មែន​ជា​ទី​ពេញ​និយម​នោះ​ទេ។ ហេតុ​នេះ​ Hyundai ត្រូវ​ផលិត​ម៉ាស៊ីន​សាំង​ថ្មី​សម្រាប់​បំពាក់​លើ​ GV80 ដែល​ដាក់​លក់​នៅ​ទីផ្សារ​អាមេរិក ហើយ​ក៏​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ដែរ​ថា​ម៉ាស៊ីន​ថ្មី​នេះ​នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ​​នៅ Alabama របស់ Hyundai ចាប់​ពី​ឆ្នាំ ២០២១។

ចំពោះ​លក្ខណៈ​សម្បត្តិ​លម្អិត​នៃ​ម៉ាស៊ីន​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ច្បាស់​ហើយ​ថា​វា​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ថ្មី​ដូច​​ដែល​មាន​ប្រើ​លើ Genesis GV80៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម