រថយន្តរបស់ប្រទេសចិន កំពុងធ្វើស៊ីរថយន្តរបស់ប្រទេសអាល្លឺម៉ង់ នៅទីផ្សារមួយនេះ

[បរទេស] ដោយសារកត្តា​តម្លៃ​លក់ទាប រួមទាំងបច្ចេកវិទ្យាទំនើបៗ បានធ្វើឲ្យរថយន្តរបស់ប្រទេសចិនទទួលបាន​ប្រជាប្រិយភាពយ៉ាងខ្លាំងនៅទីផ្សារ​​ប្រទេស​ម៉ិ​ក​ស៊ិ​កជាងរថយន្តរបស់ប្រទេសអាល្លឺម៉ង់ ។

ក្នុងនោះ បើយោងតាមសមាគមអ្នកចែកចាយរថយន្តម៉ិកស៊ិក (AMDA) បានឲ្យដឹងថា ការលក់រថយន្តរបស់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ៨,១% គីតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ខណៈ រថយន្តរបស់ប្រទេសចិនបានកើនឡើង ៨,៨% នៃការលក់ក្នុងអំឡុងពេលដូចគ្នានេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា តម្លៃលក់រថយន្តរបស់ប្រទេសចិននៅក្នុងទីផ្សារប្រទេសម៉ិកស៊ិកសម្រាប់រថយន្តអគ្គិសនីសុទ្ធ មានតម្លៃលក់ចាប់ពីខ្ទង់ ១៧ ០០០ ដុល្លារ ដល់ ៥០ ០០០ ដុល្លារសម្រាប់រថយន្តប្រណីត ដោយអាចផ្តល់ចំងាយនៃបើកបរបានឆ្ងាយ និងបច្ចេកវិទ្យាទំនើបស្រដៀងគ្នាទៅនឹងរថយន្តរបស់ប្រទេសអាល្លឺម៉ង់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម