ហេតុអ្វីនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ រថយន្តរបស់ប្រទេសជប៉ុនត្រូវបានកំណត់កម្លាំងអោយមានត្រឹម ២៧៦សេះ និងល្បឿនត្រឹមតែ ១៨០គីឡូម៉ែត្រ/ម៉ោង?

កាលពីសម័យកាលដ៏រុងរឿងរបស់ JDM Legendary នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅប្រទេសជប៉ុន ហេតុអ្វីបានជាគេត្រូវកំណត់អោយរថយន្តរបស់ពួកគេមានកម្លាំងត្រឹមតែ ២៧៦Hp នឹងល្បឿនមិនអោយលើសពី ១៨០Km/h ក្នុងអត្ថបទនេះយើងនឹងលើកយកហេតុផលទាំងអស់នោះមកធ្វើការបង្ហាញជូន :

កម្លាំងម៉ាស៊ីន ២៧៦Hp និងល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្តជប៉ុនមិនមែនជាច្បាប់ដែលបានចែងផ្លូវការនោះទេ។ គឺវាគ្រាន់តែជាកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្តរវាងក្រុមហ៊ុនផលិតរថយន្តធំៗនៅជប៉ុនប៉ុណ្ណោះដែលមានឈ្មោះថា “Gentleman’s agreement” កិច្ចព្រមព្រៀងនេះបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីទប់ស្កាត់ទៅនឹងកត្តាជាច្រើនដូចជា ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Is street racing still a thing in Japan?

ប្រព័ន្ធសុវត្ថិភាពចរាចរណ៍ ៖ ផ្លូវថ្នល់ក្នុងប្រទេសជប៉ុនកាន់តែមានការកកស្ទះហើយប្រជាជននិងរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនគ្រោះថ្នាក់ចរាចរណ៍និងអ្នកស្លាប់ដែលកើនឡើងជាលំដាប់ ។ដែលគ្រោះថ្នាក់ទាំងនេះតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រណាំងរថយន្តតាមដងផ្លូវនិងកម្លាំងម៉ាស៊ីនរថយន្តថ្មីៗដែលបានផលិតមកអោយមានកម្លាំងខ្លាំង ។

ជៀសវាង “ការប្រណាំងប្រជែងកម្លាំងម៉ាសុីនដែលគ្មានទីបញ្ចប់” ៖ ក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះចង់ទប់ស្កាត់ការប្រណាំងប្រជែងកម្លាំងម៉ាស៊ីនដែលកើនឡើងឥតឈប់ឈរ ។ ដោយសាតែការធ្វើបែបនេះនឹងបង្កើនការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយមិនចាំបាច់ព្រោះគេគិតថាវាគ្មានប្រយោជន៍នៅលើដងផ្លូវរបស់ប្រទេសជប៉ុនដែលមានការកំណត់ល្បឿនត្រឹមត្រូវនិង ផ្លូវមានសភាពតូចចង្អៀតជាដើម ។

Why Japan's Notorious Mid Night Club Story Is A Lie

នឹងការទប់ស្កាត់ទុកជាមុន ៖ ដែលក្រុមហ៊ុនផលិតរថយន្តទាំងនោះមានគោលបំណងជៀសវាងពីបទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលមានភាពតឹងរ៉ឹងនឹងអាចបង្កការលំបាកខ្លាំងជាងនេះដែលអាចនឹងត្រូវដាក់ចេញមកប្រសិនបើអត្រានៃការគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង ។ ខណៈដែលមានការកំណត់ទៅលើកម្លាំងម៉ាសុីនដែលយើងស្គាល់ថាជាកិច្ចព្រមព្រៀង Gentleman’s agreement ដែលបានកំណត់ល្បឿនមិនអោយលើសពី ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងគឺជាវិធានការសុវត្ថិភាពដែលមានភាពជាក់លាក់មួយ ។ ដែលជាក់ស្តែងរថយន្តជាច្រើនត្រូវបានបំពាក់ឧបករណ៍កំណត់ល្បឿនអេឡិចត្រូនិកដើម្បីទប់ស្កាត់កុំឱ្យរថយន្ត បើកលើសពីល្បឿនដែលបានកំណត់នោះ ។

JDM Gentleman's Agreement: Why Iconic Japanese Cars Are Limited To 276 HP

ប៉ុន្តែការកំណត់ល្បឿននឹងកម្លាំងម៉ាសុីនទាំងនោះគ្រាន់តែជាការកុហកទេដោយក្រុមហ៊ុនជាច្រើនបានធ្វើការកុហកនឹងប្រកាសពីកម្លាំងម៉ាស៊ីនរថយន្តរបស់ពួកគេដែលទាបជាងការពិត ។ ដែលជាឧទាហរណ៍ : ចំពោះរថយន្តដែលលក់នៅទីផ្សារផ្សេងទៀតដែលស្រាប់តែមានកម្លាំងបន្ថែម 50hp ដោយគ្មានការផ្លាស់ប្តូរផ្នែកម៉ាស៊ីនអ្វីទាំងអស់ ។ ឧទាហរណ៍រថយន្ត Mitsubishi 3000GT/GTO/Dodge Stealth ដែលមានកម្លាំង ២៧៦Hp នៅក្នុងប្រទេសដើមរបស់វាប៉ុន្តែមានដល់ទៅ ៣២០Hp នៅអាមេរិក (សម្រាប់ម៉ូដែល Twin-Turbo ក្នុងឆ្នាំ ១៩៩៤-១៩៩៧)។ រថយន្ត Honda NSX ជំនាន់ទីមួយដែលបាននាំចេញទៅលក់នៅឯតំបន់ Europe ក៏ត្រូវបានគេរកឃើញថាវាមានកម្លាំងខ្លាំងជាងពេលដែលវានៅប្រទេសជប៉ុនដែរ ។ នឹងតាមរយៈការធ្វើតេស្តកម្លាំងម៉ាសុីននៅលើ Engine Dyno រថយន្តល្បីៗពីសម័យនោះដូចជា Nissan Skyline GT-R, Toyota Supra, និង Mazda RX-7 តែងតែបង្ហាញថាពួកវាមានកម្លាំងលើសពី ២៧៦Hp ។ ដែលនាំអោយមានការប្រកួតប្រជែងកម្លាំងម៉ាសុីននេះនៅតែបន្តទៅមុខដោយក្រុមហ៊ុននានាបានបង្កើតម៉ាស៊ីនដែលមានកម្លាំងកាន់តែខ្លាំងបន្ថែមទៀតខណៈពេលដែលពួកគេនៅតែគោរពតាមកិច្ចព្រមព្រៀងនោះជាសាធារណៈ ។

2005 Acura RL Debut on Stage

នឹងជាចុងក្រោយកិច្ចព្រមព្រៀង Gentleman’s agreement រវាងក្រុមហ៊ុនផលិតរថយន្តទាំងនោះត្រូវបានបំពានជាផ្លូវការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលក្រុមហ៊ុន Honda បានចេញលក់រថយន្ត Acura Legend (ដែលគេស្គាល់ថា Honda Legend នៅប្រទេសជប៉ុន) ដែលមានកម្លាំងដល់ទៅ ២៩៦Hp បំពាក់ដោយម៉ាស៊ីនចំណុះ ៣.៥ លីត្រ ប្រភេទ V6 ។ ចំណែកឯក្រុមហ៊ុនផលិតផ្សេងទៀតក៏បានធ្វើតាមនៅក្នុងពេលមិនយូរប៉ុន្មាន ។ ទោះជាយ៉ាងណាក៏ដោយការកំណត់ល្បឿន ១៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់រថយន្តទីផ្សារក្នុងស្រុកប្រទេសជប៉ុននៅតែជាស្តង់ដារជាក់ស្តែងសម្រាប់រថយន្តជាច្រើន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម