បច្ចុប្បន្ននេះ គេសង្កេតឃើញថា មនុស្សភាគច្រើនមិនថានៅបរទេស ឬកម្ពុជាឡើយ សុទ្ធតែមានទំនោរប្រើប្រាស់រថយន្តតួខ្ពស់ ដោយសារតែវាមានចំណុចល្អច្រើន ជាក់ស្តែងដូចជា ងាយស្រួលមើលផ្លូវពេលបើកបរ, កាប៊ីនខាងក្នុងធំទូលាយ, ផ្ទុកអីវាន់បានច្រើន និង អាចបើកបរបានទាំងក្នុង និងក្រៅក្រុងយ៉ាងមានទំនុកចិត្ត ជាដើម។
ក្នុងនោះ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តចិនដ៏ធំ និងល្បីបំផុតនៅចិនមួយ ក៏មាន SUV លេចធ្លោចំនួន ២ ម៉ូដែលដែរ គឺ BYD Song Pro និង BYD Tang ដែលកំពុងចរាចរណ៌លក់នៅលើទីផ្សារប្រទេសកម្ពុជា។
រថយន្ត BYD Song Pro
វាជាប្រភេទ SUV ដែលផ្តោតខ្លាំងលើការឌីហ្សាញ និងភាពទំនើប។ ជាក់ស្តែងការឌីហ្សាញផ្នែកខាងមុខរបស់វាត្រូវបានគេឲ្យឈ្មោះថា “Dragon Face 2.0” ដែលមើលទៅពិតជាអង់អាច និងទាក់ទាញ គួបផ្សំទាំងចង្កៀងមុខ LED មានរាងជាលេខ “777” ស្រដៀងទៅនឹងក្រញ៉ាំនាគ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏មានបំពាក់ចង្កៀង LED ដ៏ស្រស់ស្អាត ដែលមិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ព្រមទាំងជួយឲ្យការបើកបរកាន់តែសុវត្ថិភាពមួយថែមមួយកម្រិតទៀតផង។ ភាពលេចធ្លោរទាំងនេះ ក៏ដោយសារ តែមានអ្នករចនារថយន្តដ៏ល្បីឈ្មោះ គឺលោក Juan Ma Lopez ដែលលោកគឺជា អតីតប្រធានផ្នែករចនារូបរាងផ្នែកខាងក្រៅ របស់ក្រុមហ៊ុនរថយន្តស្ព័រ Ferrari។
Song Pro មានប្រវែង ៤ ៨៧០មីល្លីម៉ែត្រ ទទឹង ១ ៩៤០មីល្លីម៉ែត្រ និង កម្ពស់ ១ ៧២០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨២០មីល្លីម៉ែត្រ ដែលផ្តល់នូវកាប៊ីនខាងក្នុងធំទូលាយ និងផ្ទុកអីវាន់បានច្រើនផងដែរ។
កាប៊ីនខាងក្នុងរបស់វា ត្រូវបានរចនា និងរៀបចំឡើងយ៉ាងប្រណីត ហើយមានបំពាក់ពូកស្បែកទន់ ផ្តល់ផាសុកភាពទោះបើកបរផ្លូវឆ្ងាយ, កុងទ័រ TFT LCD បង្ហាញព័ត៌មានបានច្បាស់ល្អងាយស្រួលមើល, អេក្រង់កម្សាន្តធំទំហំ ១០,១អ៊ីញ ដែលផ្តល់ភាពងាយស្រួលក្នុងការមើល និងបញ្ជាលើមុខងារផ្សេងៗ ថែមទាំងមានមុខងារ Bluetooth ទៀតផង។
រថយន្តតួខ្ពស់នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged មានកម្លាំង ១៥៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD អាចបើកបរដោយល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានកម្រិតស៊ីសាំងជាមធ្យម ៧,៤លីត្រ/១០០គីឡូម៉ែត្រ។
ក្រៅពីនោះវាក៏មានលក្ខណៈពិសេសសំខាន់ៗមួយចំនួនទៀតដូចជា៖
- មុខងារបញ្ជារ ការបញ្ឆេះរថយន្តពីចម្ងាយ
- កាម៉េរាសុវត្ថិភាព មុខ-ក្រោយ រ៉េតាមចង្កូតដ៏ទំនើប
- ប្រព័ន្ធទប់លំនឹង Electronic Stabillity Program
- មុខងារជំនួយពេលចុះចំណោត Hill Descent Control
- មុខងារជំនួយពេលឡើងចំណោត Hill Start Assist Control
- មុខងារប្រាប់ដំណឹងពេលរថយន្តចេញពីគន្លង Lane Departure Warning System
- ហ្វ្រាំងអាសន្នអូតូ Automatic Emergency Braking System
- មុខងាររក្សាល្បឿនរថយន្តឲ្យថេរ Adaptive Cruise Control
- មុខងារប្រាប់ដំណឹងពេលមានរថយន្តមកពីចំហៀង Blind Spot Monitoring System
- សេនស័រមុខ ២គ្រាប់ និង សេនស័រក្រោយ ៤គ្រាប់
រថយន្ត Song Pro លក្ខណៈគ្រួសារដ៏ទំនើបមួយនេះមានតម្លៃ ៣៧ ៩០០ដុល្លារ។
រថយន្ត BYD Tang
ចំពោះរថយន្តម៉ូដែលនេះវិញ មានការឌីហ្សាញបែបស្រឡូន ប៉ុន្តែទប់លំនឹងបានល្អ ហើយក៏បំផុសគំនិតតាមសត្វនាគផងដែរ។ ផ្នែកខាងមុខវាបំពាក់ចង្កៀង LED ដែលបាញ់ភ្លើងបានភ្លឺច្បាស់ល្អ មិនចាំភ្នែកអ្នកដំណើរមកពីមុខ បង្ហាញពីភាពអង់អាច និងទាក់ទាញរបស់ខ្លួន។ ចំណែកឯផ្នែកខាងក្រោយ វាមានការឌីហ្សាញចង្កៀង LED បែបភ្លោះ មើលទៅកាន់តែទាក់ទាញថែមមួយកម្រិតទៀត។
កាប៊ីនខាងក្នុងរបស់វាត្រូវបានរចនា និងរៀបចំឡើងយ៉ាងប្រណីត ហើយថែមទាំងទំនើប ជាមួយនឹងការបំពាក់កុងទ័រទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ ដែលអាចបង្វិលបាន ៩០ដេក្រឺ (ពីផ្តេកទៅបញ្ឈរ) ងាយស្រួលដល់ការមើល និងបញ្ជាលើមុខងារផ្សេងៗ ហើយថែមទាំងមានមុខងារ Bluetooth ទៀតផង។
តួខ្លួននៃរថយន្ត Tang ត្រូវបានផលិតចេញពីដែកដ៏រឹងមាំបំផុត ខណៈដំបូលរបស់វាអាចទ្រាំទ្រកម្លាំងសង្កត់ដល់ទម្ងន់ ៩តោនឯណោះ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពវៃឆ្លាតជាច្រើន ដោយក្នុងនោះរួមមានទាំងមុខងារ ហ្វ្រាំងអាសន្នអូតូ Automatic Emergency Braking, ប្រព័ន្ធដោះសោរថយន្តអូតូពេលជួបគ្រោះថ្នាក់ Automatic Collision Unlocking, ប្រព័ន្ធប៉ាន់ស្មាន និងផ្តល់ដំណឹងអំពីគ្រោះថ្នាក់ Predictive Collision Warning System, មុខងារផ្តល់ដំណឹងពេលរថយន្តចេញពីគន្លង Lane Departure Warning System, មុខងារកំណត់ល្បឿនរថយន្តឲ្យថេរ Adaptive Cruise Control, ប្រព័ន្ធសម្គាល់ស្លាកសញ្ញាចរាចរណ៍ Traffic Sign Identification System, មុខងារមើលសម្ពាធកង់រថយន្ត TPMS និង ប្រព័ន្ធទប់លំនឹង ESP ជាដើម។
SUV នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharge មានកម្លាំង ២០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធបើកបរប៉ុងមួយវិលកង់មុខ អាចបើកបរដល់ល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានកម្រិតស៊ីសាំងជាមធ្យម ៨,៨លីត្រ/១០០គីឡូម៉ែត្រ។
រថយន្ត BYD Tang មានតម្លៃ ៥៣ ៦០០ដុល្លារ ហើយកាន់តែពិសេសផងនោះក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃជូន ៤ ០០០ដុល្លារភ្លាមៗ។
រាល់ការជាវរថយន្តពីក្រុមហ៊ុន លោកអ្នកនឹងទទួលបានការធានាពីក្រុមហ៊ុនរហូតដល់ទៅ ៤ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ រួមជាមួយការផ្លាស់ប្តូរប្រេងម៉ាស៊ីនរយៈពេល ៣ឆ្នាំ ដោយឥតគិតថ្លៃផងដែរ។
លោកអ្នកអាចធ្វើការទស្សនារថយន្តដោយផ្ទាល់នៅ BYD Cambodia ដែលមានអាសយដ្ឋាននៅ ដីឡូត៌លេខ៥២ ផ្លូវជាតិលេខ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៦ ៦៨៧។