រថយន្តវៀតណាមមានអ្នកបញ្ជាទិញ ១៧ ០០០ គ្រឿងហើយ

ក្រុមហ៊ុន​រថយន្ត​វៀតណាម​បាន​ប្រកាស​ថា​បាន​ទទួល​បាន​ការ​បញ្ជា​ទិញ​ជាង ១៧ ០០០ គ្រឿង​​សម្រាប់​រថយន្ត​ទាំង​បី​ម៉ូដែល​របស់​ខ្លួន ដោយ​ក្នុង​នោះ​មាន​ម៉ូតូ​អគ្គិសនី​​​ខ្ទង់ ៥ ម៉ឺន​គ្រឿង​ផង​ដែរ​ដែល​អតិថិជន​បាន​កុម្ម៉ង់​ទិញ។

កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន VinFast បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​រថយន្ត​ទៅ​ឲ្យ​អតិថិជន​នៅ​វៀតណាម ដែល​មាន​ម៉ូតូ​ Fadil ចេញ​លក់​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា និង​ម៉ូដែល Lux A2.0 និង Lux SA2.0 ចេញ​លក់​នៅ​ខែ​កក្កដា ដោយ​អតិថិជន​បាន​ចាប់​ផ្ដើម​កុម្ម៉ង់​ទិញ​តាំង​ពី​ចុង​ឆ្នាំ ២០១៨ មក​ម្ល៉េះ។ រថយន្ត​ដែល​បាន​កុម្ម៉ង់​គឺ ១៧ ២១៤ គ្រឿង ដែល​ក្នុង​នោះ​មាន​ ១៥ ៣០០ គ្រឿង​បាន​ផលិត​រួច​រាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សន្និដ្ឋាន​ថា​រថយន្ត​ដែល​ផលិត​បាន ១៥ ៣០០ គ្រឿង គឺ​ជា​ចំនួន​លក់​ប្រចាំ​ឆ្នាំ ២០១៩ នោះ​តួ​លេខ​នេះ​គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​ដូច​ជា Honda, Mitsubishi, Fod, Mazda និង Kia ដែល​លក់​រថយន្ត​បាន​ប្រមាណ ៣ ម៉ឺន​គ្រឿង។ ​ធៀប​នឹង​ក្រុមហ៊ុន​ខ្លាំង​វិញ​មាន Toyota និង Hyundai ដែល​លក់​រថយន្ត​បាន​ជិត ៨ ម៉ឺន​គ្រឿង។

អ្នក​ជំនាញ​បាន​បង្ហាញ​ការ​ជឿជាក់​ថា​តួ​លេខ​របស់ VinFast គឺ​ល្អ។ សម្រាប់​រថយន្ត​ ៣ ម៉ូដែល និង​ចំនួន​លក់​ជា​មធ្យម ៤០០ គ្រឿង​​ក្នុង​មួយ​ខែ ​គឺ​អាច​ទទួល​យក​បាន។ ជា​ធម្មតា​ម៉ាក​រថយន្ត​ថ្មី​តែង​មាន​ការ​កំណត់​គោលដៅ​លក់​ឲ្យ​បាន ៣០០ គ្រឿង​ក្នុង​មួយ​ខែ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម