រថយន្តស្ព័រជប៉ុន Toyota Celica មានអាយុ ៥០ឆ្នាំហើយក្រោយពេលឈប់ផលិតត្រឹមជំនាន់ទី៧

យើងទាំងអស់គ្នាច្បាស់ជាធ្លាប់បានលឺមកហើយ ពីរថយន្ត​ស្ព័ររបស់ជប៉ុន Toyota Celica ហើយជាពិសេសនៅក្នុងបទចម្រៀងរបស់ខ្មែរយើងតែម្តង។ យ៉ាងណាមិញបន្ទាប់ពីបានផលិតចេញរថយន្តនេះបាន ៧ជំនាន់រួចមក នៅឆ្នាំ ២០០៦ ម៉ូឌែលនេះក៏បានបាត់ខ្លួនតែម្តង។ អស់រយៈពេល ១៤ឆ្នាំមកហើយ ដែលយើងលែងបានឃើញរថយន្តស្ព័របែប Coupe សេ៊រីថ្មី ហើយក៏គ្មានការបញ្ជាក់ណាមួយដែលក្រុមហ៊ុននឹងពិចារណាលើការផលិតរថយន្តនេះជាថ្មីដែរ ហេតុនេះហើយទើបយើងសម្រេចចិត្តយកវាមកសរសេរឡើង ដែលរៀបរាប់ពីប្រវត្តិតាំងពីឆ្នាំ ១៩៧០មកម្លេះ។

Toyota Celica TA22 ឆ្នាំ ១៩៧០-១៩៧៧

វាជាឆ្នាំដែលរថយន្ត Celica ជំនាន់ទី១ត្រូវបានបង្កើតឡើង ដោយយកតួរគ្រោងដូចរថយន្ត Carina ប្រភេទ Sedan ហើយឈ្មោះ Celica នេះគឺយកពីពាក្យរបស់អេស្ប៉ាយ “celestial” ដែលប៉ុងមុខ-ក្រោយប្រភេទដាច់ពីគ្នា (independent) ប្រើប្រាស់ប្រភេទបើកបរកង់ក្រោយ។ កំលាំងម៉ាស៊ីន ១,៤លីត្រ ១,៦លីត្រ ១,៩លីត្រ ២,០លីត្រ និង ២,២លីត្រ ជម្រើសប្រអប់លេខដៃ ៤ ឬ ៥វគ្គ និងលេខអូតូ ៣វគ្គ។ រថយន្តដំបូង កំរឹតខ្ពស់ Celica GT ត្រូវបានដឹកជញ្ជូនដំបូងទៅអឺរ៉ុបនៅឆ្នាំ ១៩៧១ កំលាំងម៉ាស៊ីន ១,៦លីត្រ ហើយនៅឆ្នាំ ១៩៧៦ ក៏មានការផ្លាស់ប្តូរលើការរចនាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Celica TA40 ឆ្នាំ ១៩៧៧ – ១៩៨១

រថយន្តជំនាន់ទី ២ បានផលិតជាចេញជារូបរាងនៅចុងឆ្នាំ ១៩៧៧ ជាមួយទ្វា២ លក្ខណះ Coupe ដែលមានទ្វាបើកក្រោយភ្ជាប់ជាមួយកញ្ជាក់ក្រោយតែម្តង។

Toyota Celica TA60 ឆ្នាំ ១៩៨១-១៩៨៥

ជំនាន់ទី៣ វាជារថយន្តដំបូងរបស់ជប៉ុនដែលមានបំពាក់ម៉ាស៊ីន 16-valve ជាមួយជម្រើស ទ្វា២ ប្រភេទ Coupe ទ្វា២ ប្រភេទគ្មានដំបូល និងទ្វា៣ ប្រភេទliftback។

Toyota Celica TA160 ឆ្នាំ ១៩៨៥-១៩៨៩

ជំនាន់ទី៤ ជម្រើសទាំង ៣ប្រភេទនៅតែមានជាមួយម៉ាស៊ីន៤ស៊ីឡាំង ប្រភេទវិលកង់ក្រោយ ប៉ុន្តែបន្ថែមជម្រើសប៉ុង ២វិលកង់៤ គឺម៉ូឌែល Celica GT-Four។

Toyota Celica TA180 ឆ្នាំ១៩៨៩-១៩៩៣

ទទួលបានភាពជោគជ័យដោយសារការរួមបញ្ចូលគ្នា ៥ជំនាន់រួមក ដែលបានឈ្នះពាន់រង្វាន់ចំនួន ៣រូបក្នុងកម្មវិធីប្រណាំងពិភពលោក WRC (World Rally Championship) និងជាប់ជារោងចក្រផលិតល្អចំនួន ២ដងនៅក្នុងឆ្នាំ ១៩៩២ និងឆ្នាំ ១៩៩៤។

Toyota Celica TA2000 ឆ្នាំ ១៩៩៣ – ១៩៩៩

ជំនាន់ទី ៦នេះ អាចចាត់ទុកថាជាម៉ូឌែលដែលទទួលបានការពេញនិយមជាងគេក្នុងចំនោមជំនាន់មុនៗ ដោយប្រើប្រាស់ប្រភេទនៃការបើកបរកង់មុខ និងកង់ទាំង ៤ សម្រាប់ GT-Four និងបំពាក់ជាមួយប្រអប់លេខអូតូ ៤វគ្គ និងលេខដៃ ៥វគ្គ។

Toyota Celica TA230 ឆ្នាំ ១៩៩៩ – ២០០៦

ជំនាន់ទី៧ ទ្វា៣ ប្រភេទ Liftback ចុងក្រោយនេះត្រូវបានផលិតឡើងដោយយកលំនាំតាមរថយន្តជាច្រើន រួមមាន Corolla, Prius និង RAV4 ផងដែរ។ វាបានផលិតអោយមានជាជម្រើសម៉ាស៊ីន ២ប្រភេទ និងប្រអប់លេខ ៣ប្រភេទ ដោយ២ ប្រភេទប្រើប្រាស់លេខដៃ៥វគ្គ ៦វគ្គ និង ៤វគ្គលេខអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម