រថយន្តអគ្គិសនីកំពុងមានការកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំង អ្វីដែរគួរឲ្យភ្ញាក់ផ្អើលនោះកឺពួកគេកំពុងនាំមុខក្នុងពានរង្វាន់ European Car of the year ២០២២។
ក្នុងចំណោម ៧ រថយន្តក្នុងបញ្ចីចុងក្រោយគឺមាន៦ ជារថយន្តអគ្គិសនីសុទ្ធ ខណៈមានតែរថយន្តម៉ាក Peugeot 308 ជារថយន្តដើរដោយម៉ាស៊ីនប្រភេទ Hybrid។
វាជាការប្រកួតប្រជែងមួយដែលមានការចូលរួមពីរថយន្ត Cupra Born, Ford Mustang Mach-E, Hyundai loniq 5, Kia EV6 ក៏ដូចជា Renault Megane E-Tech និង Skoda Enyaq iV។
អ្វីដែលគួរឲ្យចាប់អារម្មណ៏នោះគឺរថយន្តទាំង ៧ នេះត្រួវបានជ្រើសរើសចេញពីការប្រកួតប្រជែងចំនួនរថយន្ត ៣៩ គ្រឿងក្នុងនោះមាន BMW 2-Series Coupe, Maserati MC20, McLaren Atuna និង Mercedes C-Class ខណៈម៉ូដែលដែលបានយកឈ្នះដោយរថយន្តអគ្គិសនីមានដូចជា Audi e-tron GT, Q4 e-tron, BMW iX និង Mercedes EQS និង Tesla Model Y និង Volkswagen ID.4 ។
រថយន្តដែលឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី ២៨ ខែកុម្ភៈបន្ថាប់ពីការបោះឆ្នោតជុំចុងក្រោយ។ គេនៅមិនទាន់ដឹងនៅឡើយថាម៉ូដែលមួយណាដែលឈ្នះនោះទេប៉ុន្តែម៉ូដែល Kia EV6 ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដោយសារតែរថយន្តនេះជាប្រភេទ GT បំពាក់ដោយម៉ុូទ័រភ្លោះ អាចបង្កើតកម្លាំងបាន ៥៧៧ សេះ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ៣.៤ វិនាទីប៉ុណ្ណោះ៕