[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីទំព័រភ្នាក់ងារទិញរថយន្តពីបរទេស Auto US Direct Cambodia បានធ្វើការបង្ហាញចេញនូវតម្លៃលម្អិតនៃរថយន្តអគ្គិសនីដំបូងរបស់តូយ៉ូតា ម៉ូដែល Toyota bZ4X Limited ឆ្នាំ២០២៣ ជាមួយតម្លៃសរុប $108,289 ដែលបានរួមបញ្ចូលនូវ៖
- តម្លៃឡាន $72,000
- តម្លៃពន្ធនាំចូល $27,240
- តម្លៃដឹកជញ្ជូន $2,450
- តម្លៃកាត់ឈ្មោះនៅអាមេរិក $899
- តម្លៃឯកសារនៅខ្មែរ $700
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា $250
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច $4,750
- តម្លៃសរុបទាំងអស់ $108,289
សូមបញ្ជាក់ផងដែរថា រថយន្ត bz4x ប្រភេទ Limited ប្រើម៉ូទ័រអគ្គិសនីមួយទំហំ ១៥០គីឡូវ៉ាត់ ដែលអាចផលិតកម្លាំងបាន ២០១សេះ និងមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៣៩០គីឡូម៉ែត្រ។
សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់ តាមរយៈលេខទូរស័ព្ទ 098 288 687៕