រថយន្តអគ្គិសនីដ៏ប្រណិត Mercedes-Benz EQS 450+ 2022 មានលក់ក្នុងប្រទេសអាស៊ីមួយនេះ ជាមួយតម្លៃខ្ទង់ ២៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ប្រចាំនៅប្រទេសថៃបានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Mercedes-Benz EQS 450+ ស៊េរីឆ្នាំ ២០២២ ថ្មី មាន ២ម៉ូដែលគឺ EQS 450+ AMG Premium និង EQS 450+ Edition 1 ជាមួយតម្លៃ ២៥១ ០២៨ ដុល្លារ ដល់ ២៥៩ ៨១៦ ដុល្លារ នៅក្នុងទីផ្សារបស់ខ្លួន។

Mercedes-Benz EQS គឺជារថយន្តអគ្គិសនីដ៏ប្រណិតដែលមានកម្រិតដូចគ្នា Mercedes-Benz S-Class ដែលមាន ២ ម៉ូដែលនាំចូលក្នុងប្រទេសថៃគឺ EQS 450+ AMG Premium និង EQS 450+ Edition 1 ត្រូវបានលក់តាមរយៈអាគារតាំងបង្ហាញរថយន្ត Mercedes-EQ ផ្លូវការចំនួន ៤ ក្នុងប្រទេសថៃគឺ Benz BK K Group, Benz Rama 3, Primus Autohouse និង TTC Motor ចាប់ផ្តើមដឹកជញ្ជូនដល់បន្ទប់តាំងបង្ហាញនីមួយៗនៅថ្ងៃទី ២៤ ឧសភា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុននេះ Mercedes-Benz Thailand បាននាំយកម៉ូដែល EQS 450+ AMG Premium មកដាក់តាំងបង្ហាញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Motor Expo 2021 នាពេលកន្លងមក ដោយរំលេចនៅគំនិតនៃការរចនា Sensual Purity ជាមួយ Progressive Luxury ដ៏ប្រណិត នឹងមានបំពាក់ជាមួយប៉ាណាមុខ AMG Styling Radiator ជាមួយនឹងឡូហ្គោ three-pointed star និងចង្កៀងមុខ 3D Helix ខណៈដែលផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់ OLED ទំហំ ១២,៣ អ៊ីញចំនួនពីរ និងកុងទ័រ ១៧,៧ អ៊ីញមួយ។

បើនិយាយអំពីម៉ាស៊ីនរបស់ Mercedes-Benz EQS 450+ បំពាក់ជាមួយម៉ាស៊ីនប្រភេទ eATS Electric Powertrain ដែលមានកម្លាំង ៣៣៣ សេះ និងកម្លាំងរមួល ៥៧០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៦.១ វិនាទី ភ្ជាប់ជាមួយអាគុយ​លីចូម​អ៊ីយ៉ុង​ទំហំ ១០៧,​៨ គីឡូវ៉ាត់ម៉ោង អាច​បើកបរ​បាន​ប្រហែល ៧៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ការ​សាក​ថ្មម្តង​តាម​ស្តង់ដារ WLTP គាំទ្រការសាកថ្មលឿន DC ពី ១០ ទៅ ៨០% រយៈពេលប្រហែល ៣០ នាទី ហើយសាកថ្ម ១៥ នាទី អាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម