រថយន្តអគ្គិសនីនឹងមានជម្រើសសំឡេងម៉ាស៊ីនឆាប់ៗ

ទីភ្នាក់ងារ​សុវត្ថិភាព​ផ្លូវ​ថ្នល់​របស់​អាមេរិក NHTSA បាន​បញ្ចេញ​នូវ​ការ​កំណត់​មួយ ដែល​តម្រូវ​ឲ្យ​រថយន្ត​បើកបរ​នៅ​ល្បឿន​ក្រោម​ ៣០ គីឡូម៉ែត្រ/ម៉ោង ត្រូវ​តែ​បញ្ចេញ​សំឡេង។ នេះ​ក៏​ព្រោះ​តែ​ការ​បើកបរ​នៅ​ល្បឿន​លឿន​គឺ​អាច​បញ្ចេញ​សំឡេង​ឮ​គ្រប់​គ្រាន់ ដែល​ឮ​ចេញ​ពី​សម្បក​កង់ និង​កកិត​ជា​មួយ​ខ្យល់។

ពី​មុន​មក​ NHTSA បាន​​និយាយ​លម្អិត​ថា​ រថយន្ត​អគ្គិសនី​ទាំង​អស់​ត្រូវ​តែ​បញ្ចេញ​សំឡេង​ដូច​គ្នា។ ប៉ុន្តែ​​ក្នុង​សេចក្ដី​ព្រាង​ចុង​ក្រោយ​ដោយ NHTSA បាន​​លើក​ឡើង​ថា​រថយន្ត​អគ្គិសនី នឹង​អនុញ្ញាត​ឲ្យ​បញ្ចេញ​សំឡេង​ខុសៗ​គ្នា​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​​ថា​កន្លង​មក​​មាន​ក្រុមហ៊ុន​រថយន្ត​បាន​បង្កើត​សំឡេង​ពិសេសៗ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន។ មាន​ដូច​ជា​ Mercedes-AMG ដែល​បាន​សហការ​ជា​មួយ​ក្រុម​ចម្រៀង Linkin Park ហើយ​លើ​រថយន្ត​ Nissan មាន​បន្លឺ​សំឡេង​ដល់​អ្នក​ថ្មើរជើង​ពេល​រថយន្ត​អគ្គិសនី​របស់​ខ្លួន​បើក​នៅ​ក្បែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម