រថយន្តអគ្គិសនីសុទ្ធរបស់ Tesla លក់នៅលើសកលោក ភាគច្រើនត្រូវបានផលិតនៅប្រទេសចិន

[បរទេស] យោងតាមគេហទំព័រ ​​InsideEVs បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធរបស់ Tesla ដែលផលិតនៅរោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានផ្គត់ផ្គង់ដល់អតិថិជនទូទាំងពិភពលោកច្រើនជាងគេស្មើនឹង ៥១ ភាគរយ ។

គួរឲ្យដឹងថា រោងចក្រនេះគឺជារោងចក្រផលិតរថយន្តអគ្គិសនីមួយក្នុងចំណោមរោងចក្រផលិតរថយន្តអគ្គិសនីចំនួន ៤របស់ក្រុមហ៊ុន Tesla ដែលដំណើរការនៅជុំវិញពិភពលោក ក្រៅពី Gigafactories ផ្សេងទៀតនៅក្នុងរដ្ឋ California និង Texas សហរដ្ឋអាមេរិក និង Gigafactory នៅទីក្រុង Berlin (ប្រទេសអាល្លឺម៉ង់)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Tesla បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ការផលិតរថយន្តអគ្គិសនីចំនួន ៤៣៣ ៣៧១ គ្រឿងនៅទូទាំងពិភពលោក ដោយក្នុងនោះទិន្នផលនៅ Gigafactory Shanghai ផលិតបានរថយន្តចំនួន ២២០ ៨៧៦ គ្រឿងដែលស្មើនឹងជិត ៥១% នៃទិន្នផលសរុប ដែលសម្រេចបានសម្រាប់ត្រឹមាសទី១ក្នុងឆ្នាំ២០២៤នេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម