រថយន្តអគ្គិសនី Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៤ ទទួលបានការកក់ទុកមុនពេញអស់ហើយ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តអគ្គិសនី Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៤ ខណៈពេលនេះ ក្រុមហ៊ុន General Motors បានបញ្ជាក់ថារថយន្តនេះត្រូវបានកក់ពេញហើយ។

ដំណឹងនេះគឺជាការខកចិត្តសម្រាប់អតិថិជនរថយន្ត Blazer EV ថ្មី ប៉ុន្តែវាជារឿងវិជ្ជមានសម្រាប់ក្រុមហ៊ុន GM ដែលដឹងថាវាទំនងជានឹងលក់ចេញពេញមួយឆ្នាំនៃម៉ូដែលឆ្នាំ ២០២៤។ ក្នុងនោះ ការកក់ទុកបានបើកនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ដោយត្រឹមតែ ៣បីខែប៉ុណ្ណោះដើម្បីលក់អស់។ ទន្ទឹមនឹងនេះ អតិថិជនដែលចាប់អារម្មណ៍នៅតែអាចចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ (រួមទាំងពេលដែលការកក់បើកឡើងវិញ) នៅលើគេហទំព័ររបស់ Chevy ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា សម្រាប់ម៉ូដែល 2LT និង RS នឹងក្លាយជារថយន្តដំបូងគេដែលដាក់លក់ក្នុងរដូវក្តៅឆ្នាំ ២០២៣ ជាមួយតម្លៃលក់ ៤៧ ៥៩៥ ដុល្លារ និង ៥១ ៩៩៥ ដុល្លារ ជាមួយនឹងការផ្តល់ជូនជម្រើសប៉ុង១ ឬប៉ុង ២ ។ ខណៈម៉ូដែល Blazer SS នឹង​ចេញលក់នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ ដែល​មាន​តម្លៃ ៦៥ ៩៩៥ ដុល្លារ។

បន្ថែមពីនេះ ម៉ូដែល​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ដែល​ផលិត​កម្លាំង​បាន ៥៥៧ សេះ​ពី​ម៉ូទ័រ​អគ្គិសនី​ពីរ ម៉ូដែល 1LT ដែលមានតម្លៃចាប់ពី ៤៤ ៩៩៥ ដុល្លារ ក្រុមហ៊ុន Chevy នឹងមិនផ្តល់រហូតដល់ដើមឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Chevy បានប្រកាសតម្លៃចាប់ផ្តើមជាផ្លូវការសម្រាប់ម៉ូដែលនីមួយៗ ប៉ុន្តែគ្មានអ្វីរារាំងអ្នកចែកចាយឯកជនពីការគិតប្រាក់បន្ថែមនោះទេ ទោះបីជាអតិថិជនមានការកក់ទុកមុនក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានព្យាយាមទប់ស្កាត់បញ្ហានៃការសម្គាល់អ្នកចែកចាយ ប៉ុន្តែមិនអាចស្មានថា GM អាចធ្វើបានច្រើនក្នុងស្ថានភាពនេះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម