កូនឡានអគ្គិសនី Fiat Panda ជំនាន់ថ្មី ឌីស្សាញរូបរាងថ្មីប្លែក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីទើបតែបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះរថយន្តអគ្គិសនីនៅឆ្នាំ ២០២១ ខណៈពេលនេះ ក្រុមហ៊ុនហាក់ដូចជាកំពុងបង្កើនល្បឿននៃការផ្លាស់ប្តូរនេះផងដែរ។ ក្រុមហ៊ុន Fiat ចង់ឲ្យរថយន្ត Panda ជំនាន់ថ្មីក្លាយជាម៉ូដែលអគ្គិសនីដែលមានតម្លៃសមរម្យបំផុតសម្រាប់ទ្វីបអឺរ៉ុប។

ចំពោះការឌីស្សាញរបស់រថយន្តអគ្គិសនី ប្រភេទ hatchback ​នេះត្រូវ​បាន​រចនា​ក្នុង​ទម្រង់​ជា Moduler​ ដែលមានការឌីស្សាញប្លែកខុសពីរថយន្តផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គ្រឿងបរិក្ខារផ្នែកខាងក្នុងអាចត្រូវបានផ្លាស់ប្តូរ និងដំឡើងក្នុងទម្រង់ “plug-and-play” ពីកុងទ័រព័ត៌មាន និងកន្លែងដាក់ឥវ៉ាន់ទៅកៅអីរថយន្តស្តង់ដារ ក៏ដូចជាកៅអីក្មេងផងដែរ។

ចំនុចលេចធ្លោផ្សេងទៀត ជាពិសេសនៅក្នុងកន្លែងកណ្តាល Console មិនមែនជាកុងទ័របង្ហាញ និងអេក្រង់កំសាន្តនោះទេ ប៉ុន្តែជាកន្លែងសម្រាប់ភ្ជាប់ជាមួយទូរស័ព្ទ ឬថេប្លេត។ យោងតាមក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី រថយន្តស៊េរីទំនើបបំផុតនៃម៉ូដែល Fiat 500e បច្ចុប្បន្នមានតម្លៃ ៣៤ ០០០ ដុល្លារ នៅតែខ្ពស់ជាង Panda ជំនាន់ថ្មីដែលរំពឹងទុកត្រឹមតែ ២២ ០០០ ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម