រថយន្ត​ល្បឿន​លឿន​ជាង​គេ​នៅ​កម្ពុជា មាន​កម្រិត​ស៊ីសាំង​សាហាវបែបណា?

Bugatti Chiron ​ស្ថិត​ក្នុង​ចំណោម​រថយន្ត​​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក ប៉ុន្តែ​មិន​មែន​ឈរ​លើ​តំណែង​កំពូល​លេខ​មួយ​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​ Bugatti Chiron ត្រូវ​គេ​ដឹង​ថា​ជា​រថយន្ត​ល្បឿន​លឿន​ជាង​គេ ពោល​អាច​រត់​ដល់ ៤២០ គ.ម/ម៉។

តាម​ការ​បង្ហាញ​របស់​ Bugatti បាន​ឲ្យ​ដឹង​ថា​ គួប​ផ្សំ​ទាំង​ការ​បើកបរ​ក្នុង​ក្រុង និង​ក្រៅ​ក្រុង​ រថយន្ត​កម្លាំង ១៥០០ សេះ នេះ​មាន​កម្រិត​ស៊ី​សាំង​ជា​មធ្យម ២១,៣៨ លីត្រ ក្នុង​ចម្ងាយ ១០០ គ.ម។ ចំពោះ​ការ​បើក​បរ​ក្រៅ​ក្រុង​តែ​ឯង​វិញ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ១៦,៨ លីត្រ​ ហើយ​ការ​បើក​បរ​ក្នុង​ក្រុង​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ២៦ លីត្រ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត​តម្លៃ ២,៤ ​លាន​អឺរ៉ូ (ស្មើ​ប្រមាណ ២,៧​ លាន​ដុល្លារ) នេះ មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Quad-Turbo ទំហំ ៨ លីត្រ មាន​ចំនួន​ ១៦ ស៊ីឡាំង អាច​ស្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ២,៤ វិនាទី៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម